កុមារ​ខ្មែរ ធុច សា​លិ​ក ដែលមាន​ឈ្មោះ​ល្បី​តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​

438
ចែករម្លែក

​ធុច សា​លិ​ក ជា​កុមារ​ខ្មែរ​ម្នាក់ ដែល​ល្បីឈ្មោះ​តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ។ ឆ្នាំនេះ គាត់​មាន​អាយុ ១៤ ឆ្នាំ​ហើយ ។ នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៨ វីដេអូ​ដែល​សា​លិ​ក​លក់​វត្ថុ អនុស្សាវរីយ៍​ដោយ​ប្រើ​ភាសាបរទេស​ជាង ១០ មុខ​នៅ​តំបន់​អង្គរ​នៃ​ប្រទេស​កម្ពុជា បាន​ត្រូវ​ផ្សាយ​ជា​សាធារណៈ​តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត ហើយ​បានទទួល​ការ ចាប់អារម្មណ៍​យ៉ាងខ្លាំង ។

ទេពកោសល្យ​លើ​វិស័យ​ភាសា​របស់​សា​លិ​កបាន​កែប្រែ​ជោគវាសនា​របស់គាត់ ។ នៅ​ខែឧសភា ឆ្នាំ ២០១៩ នេះ គាត់​បានទទួល​អាហារូបករណ៍​ពី​គម្រោង​សប្បុរ​ធម៌ អំពី​ធនធានមនុស្ស​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​របស់​ប្រទេស​ចិន ហើយ​ទៅ​បន្ត​ការ សិក្សា​នៅ​សាលាបង្រៀន​ភាសាបរទេស ហៃ​លាំង ក្រុង​ជូ​ជី ខេត្ត​ជឺ​ជាំ​ង​ប្រទេស​ចិន ។​

​សា​លិ​កមាន​ការពេញចិត្ត​នឹង​ការរស់នៅ និង​ការសិក្សា​នៅ​ប្រទេស​ចិន ។​គាត់​បាន​ប្រាប់ អ្នកកាសែត​ថា សាលារៀន​ចិន​ពិតជា​ស្អាត​ណាស់ !​ខ្ញុំ​ចង់ទៅ​រៀន​នៅ​សាកលវិទ្យាល័យ ប៉េកាំង​នាពេល​អនាគត​! សា​លិ​ក​នឹង​ទទួល​អាហារូបករណ៍​ជា​បន្ត​សម្រាប់​ការសិក្សា រៀនសូត្រ​នៅ​វិទ្យាល័យ និង​សាកលវិទ្យាល័យ ។ កុមារ​ខ្មែរ​នេះ​នឹង​ចាប់ធ្វើ​ដំណើរ តាមផ្លូវ​ថ្មី​ដើម្បី​សម្រេច​សុបិន​របស់ខ្លួន​នៅ​ប្រទេស​ចិន ៕ ដោយ ហាន ឈួន​ហាវ (​ស៊ីន​ហួ​ចិន​)