កុមារ​ច្រើន​នាក់​នៅក្នុង​ចំណោម​២២​នាក់ ត្រូវបាន​សម្លាប់​នៅយេ​ម៉ែន ​ដោយ​ការវាយប្រហារ​

422
ចែករម្លែក
  • 12
    Shares

​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​កុមារ​១២​នាក់​និង​ស្ត្រី​១០​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​នៅ​ខេត្ត Hajjah ភាគ​ខាងជើង​នៃ​ប្រទេស​យេ​ម៉ែន ​​ក្នុង​រយៈពេល​៤៨​ម៉ោង​ចុងក្រោយ​។​

​អង្គការ​សម្របសម្រួល​ជំនួយ​មនុស្សធម៌ ​OCHA របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មនុស្ស​ជាង​៣០​នាក់​បាន​រងរបួស ដោយ​រួមទាំង​​កុមារ​១៤​នាក់​ ដែល​ភាគច្រើន​នៃ​ពួក​គេ​ទាមទារ​ឱ្យមាន​ការជម្លៀសចេញ​ដើម្បី​រស់​”​។​

​អង្គការសហប្រជាជាតិ​មិន​បាន​និយាយថា​នរណា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រុម​ឧទ្ទាម​Huthi បាន​ចោទប្រកាន់​​ក្រុម​កងទ័ព​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត ​ដែល​កំពុ​ង​តែ​ប្រយុទ្ធប្រឆាំង​នឹង​ភាគី​ម្ខាង​នៃ​រដ្ឋាភិបាល​យេ​ម៉ែន ដែល​ស្ថិតនៅ​ពីក្រោយ​ការទម្លាក់​គ្រាប់បែក​។​

​តំបន់​ខ្លះ​នៃ​ខេត្ត Hajjah ត្រូវបាន​គ្រប់គ្រង​ដោយ​កងកម្លាំង​រដ្ឋាភិបាល ​ខណៈ​ដែល​តំបន់​ផ្សេងទៀត ដូចជា​នៅ​ស្រុក​Kushar ដែល​ត្រូវបាន​វាយប្រហារ​នោះ គឺ​ស្ថិតនៅក្នុង​​កណ្តាប់ដៃ​ពួក​ឧទ្ទាម Huthi ដែល​មាន​ការទាក់ទង​ជាមួយ​អ៊ីរ៉ង់​។​

​អា​រ៉ាប៊ីសាអូឌីត​និងក្រុម​ប្រទេសស​ម្ព័​ន្ធមិត្តរប​ស់​ខ្លួន បាន​ធ្វើ​អន្តរាគមន៍​នៅយេ​ម៉ែន​អស់​រយៈពេល​៤​ឆ្នាំ​កន្លង​ទៅ ហើយ​ចាប់តាំងពី​ពេលនោះ​មក ជម្លោះ​នេះ​បាន​បណ្តាលឱ្យ​មាន​​វិបត្តិ​ជំនួយ​មនុស្សធម៌​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​នៅលើ​ពិភពលោក​។​

​យោងតាម​អង្គការសហប្រជាជាតិ​បានឱ្យដឹងថា ភាគច្រើន​នៃ​ប្រជាជន​ត្រូវការ​ជំនួយ​មនុស្សធម៌ ហើយ​មនុស្ស​១០​លាន​នាក់​កំពុង​ត្រូវការ​ជំនួយ​៕​ដោយ​៖​សុខា​/sn/ Ha

ក្មេងស្រី​យេ​ម៉ែន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ នៅ​ទីក្រុង​Sanaa ប្រទេស​យេ​ម៉ែន​