កុមារ​ជាង​១០០​នាក់​ទទួល​ជ័យលាភី​ផ្នែក​ស្នាដៃ​គំនូរ​នៃ​កិច្ចទំនាក់ទំនង​កម្ពុជា​-​ចិន​

449

(​ភ្នំពេញ​)៖​យ៉ាងហោចណាស់​មាន​សិស្ស​ប្រមាណ​ជាង​១០០​នាក់​បានទទួល​ជ័យលាភី​ក្នុងការ​ប្រឡង​ប្រកួត​គូរគំនូរ​ដោយផ្ទាល់​ដៃ​នៃ​ទំនាក់​​ទំនង​កម្ពុជា​-​ចិន ក្រោម​ប្រធាន​«​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​ការតភ្ជាប់​ដូង​ចិត្ត​ប្រជាជន​»​។​

​សូមបញ្ជាក់ថា ក្នុងចំណោម​នេះ​សិស្ស​ដែលជា​ប់​ជ័យលាភី​ពី​លេខ​១​ដល់​លេខ​៣ សរុប​ចំនួន​១៦​នាក់​ត្រូវបាន​អនុញ្ញាតអោយ​ទៅធ្វើ​ទស្សន កិច្ច​នៅ​ប្រទេស​ចិន​មួយ​រយៈពេល​ទៀតផង​។​

​ការប្រកាស​លទ្ធផល​និង​ប្រគល់​ពានរង្វាន់​ត្រូវបាន​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងមក​។

​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​លោកស្រី គឹម សេដ្ឋា​នី បានបញ្ជាក់​ឱ្យដឹង​ក្នុង​ពិធី​នេះ​ថា ក្រសួង​អប់រំ យុវជន​និង​កីឡា​សូម​​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ភាគី​មិត្ត​ចិន​ក៏​ដូច​ក្រុមការងារ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ដែល​បានរៀបចំ​កម្មវិធី​នេះ​ឡើង​​ដើម្បី​ប្រយោជន៍​ក៏ដូចជា​បង្ហាញ​សមត្ថភាព​កុមារ​ក្នុងការ​បញ្ចេញស្នាដៃ​ក្នុងការ​គូរគំនូរ​។​វា​ពុំមែន​ជា​រឿង​ធម្មតា​ទេ គឺ​ផ្តើមចេញពី​ទឹក ចិត្ត​ស្រឡាញ់​ការងារ​ក្នុង​ក្របខណ្ឌ​ការងារ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​អប់រំ យុវជន​និង​កីឡា​និង​ក្រុមការងារ​នៃ​ភាគី​វប្បធម៌​សប្បុ​​រសធម៌​ចិន​។ អ្វីដែល​កោតសរសើរ​គឺ​ស្នាដៃ​គំនូរ​របស់​ប្អូនៗ​ទាំងអស់គ្នា ដែលមាន​ពេល​តែ​៣ ទៅ​៤​ថ្ងៃ​ប៉ុណ្ណោះ នៅក្នុង​ការគិត​ស្រមើស្រមៃ​ពី ប្រធានបទ​ទាក់ទង​នឹង​ចំណងមិត្តភាព​របស់​សិ​ស្ស​កម្ពុជា​និង​សិស្ស​ចិន ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​ត​ភ្ជាប់​ដួងចិត្ត​រវាង​កុមារ​កម្ពុជា​និង​កុមារ​ចិន ក្នុង​កម្រិត​បឋមសិក្សា​គឺ​ពួកគេ​អាច​គូរ​ចេញ​នូវ​អ្វី​ដែលជា​គំនិត​ស្រមើស្រមៃ​របស់​ប្អូនៗ​បានទទួល​នូវ​ស្នាដៃ​គួរអោយ​សរសើរ​ស្ញប់ស្ញែង​។​

​លោក XU YIXUAN ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​សប្បុរសធម៌​ចិន​បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា​ការរៀបចំ​កម្មវិធី​នេះ​ឡើង​ក្នុង​គោល​​បំណង​លើកកម្ពស់ និង​ផ្សព្វផ្សាយ​វប្បធម៌​ចិន​និង​កម្ពុជា ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​វប្បធម៌ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាងត្បូង​។ ឆ្លងតាមរ​យៈម​ធ្យា​បាយ​«​គូរគំនូរ​ផ្សព្វផ្សាយ​មិត្តភាព​ជាមួយគ្នានេះ និង​តាមរយៈ​វេទិកា​នេះ​នឹង​ជំ​រុ ញ​ឱ្យមាន​ការផ្លាស់ប្តូរ​ប្រាស្រ័យ​ទាក់ទង​រវាង​សិស្ស ប្រទេស​ចិន​និង​សិស្ស​កម្ពុជា ចាប់ដៃគ្នា​ដើម្បី​រីកចម្រើន​ដើម្បី​មិត្តភាព​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ​បន្ត​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​៕​ដោយ​៖​ដេប៉ូ /sn