កុមារ​ជាច្រើន​រងរបួស​ក្នុង​ការចូល​ចាក់​ប្រហារ​នៅ​សា​លាម​ត្តេ​យ្យ​ចិន​

2680
ចែករម្លែក

យ៉ាងតិចកុមារចិន១៤នាក់ត្រូវបានចាក់អោយរបួសកាលពីព្រឹកថ្ងៃសុក្រទី២៦តុលា នៅសាលាមត្តេយ្យYudong New Century Kindergartenក្នុងក្រុងចុងគីញនៅចិនខាងលិច ,នេះបើតាមការផ្សាយរបស់សារព័ត៌មាន Sky News។

យោងតាមប៉ូលិសមូលដ្ឋាន ជនវាយប្រហារជាស្រ្តីអាយុ៣៩ឆ្នាំ ដែលគេស្គាល់ឈ្មោះត្រឹមតែលីវ។ គេថាស្រ្តីនេះបានវាយប្រហារក្មេងដោយប្រើកាំបិតនិងត្រូវបានចាប់ខ្លួន។

ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មានSky Newsស្រង់សម្តីដែលថា «អភិបាលក្រុងរងនិងប្រធានការិយាល័យសន្តិសុខសាធារណៈក្រុង បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុដើម្បីដឹកនាំការស៊ើបអង្កេត។ពួកគេបានស្នើនាយកដ្ឋានសុខាភិបាលខិតខំព្យាបាលក្មេងរងរបួស»។

នៅមិនទាន់មានការបញ្ជាក់ពីហេតុផលដែលជំរុញអោយស្រ្តីនេះចាក់កូនក្មេងដូច្នេះទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង៕ដោយ:វាសនា

ការវាយប្រហារលើក្មេងសិស្សសាលាកើតមានជាញយៗនៅចិន ដែលបង្កឡើងដោយជនមិនគ្រប់ទឹក ជនមានគំនំនិងច្រណែន