កុមារ​ដែល​ភ្នែក​ហើម​លៀន​មក​ក្រៅ​ដោយសារ​មហារីក​បាន​លាចាក​លោក​

226

​កុមារ​ម្នាក់​មកពី​ប្រទេស​ឥណ្ឌា ដែល​ភ្នែក​ហើម​លៀន​មក​ក្រៅ​គួរឱ្យ​តក់ស្លុត​រហូតដល់​ទទួល​បាន ការ​អាណិត អាសូរ​និង​ការបរិច្ចាគ​សប្បុរសធម៌​ពី​ជុំវិញ​ពិភពលោក​សម្រាប់​ចេញថ្លៃ​ការព្យាបាល​នោះបាន​លាចាក​លោក​គួរឱ្យ​សោកសៅ​។​

​ស្ថានភាព​របស់​កុមារា ហ្សៃ​លៀន កៃ​ប៉េង (Zailian Kaipeng) ត្រូវបាន​សារព័ត៌មាន​អន្តរជាតិ​ចុះផ្សាយ ព្រោងព្រាត​កាលពី​២​ខែ​មុន​ហើយ​បានធ្វើឱ្យ​ពិភពលោក​រំជួលចិត្ត​យ៉ាងខ្លាំង​ជាមួយនឹង​ប្រាក់​បរិច្ចាគ​ចំនួន ១៣.៣០០​ដុល្លារ​អាមេរិក ដើម្បី​ជួយសង្គ្រោះ​ក្មេង​នេះ​។​

​ភ្នែក​របស់​ក្មេងប្រុស​អាយុ​២​ឆ្នាំនេះ​ហើម និង “​ឈឺចាប់​មិន​ឈប់​” ចាប់តាំងពី​វា​មាន​អាយុ​២​ខែ​ប៉ុន្តែ​ដោយសារ ឪពុកម្តាយ​ក្រីក្រ​ពេក​ទើប​គ្មាន​លទ្ធភាព​ចេញថ្លៃ​ព្យាបាល​។ ទីបំផុត​ក្មេង​នេះ​ទទួលបាន​ការព្យាបាល ប៉ុន្តែ​ជា អកុសល​ការធ្វើ​រោគ​វិ​ច្ឆ័​យ​បាន​រកឃើញថា​ក្មេង​នេះ​មាន​ជំងឺមហារីក​ឈាម​គួរឱ្យ​តក់ស្លុត​កាលពី​ខែ​មុន​ហើយក៏​បានចាប់ផ្តើម​ទទួល​ការព្យាបាល​ដោយ​គីមី​។​

​ប៉ុន្តែ​ក្មេងប្រុស​នេះ​បានកើត​ដំបៅក្លាយ​កាលពី​ចុង​សប្តាហ៍​មុន​ដែល​បាន​វិ​វ​ឌ្ឍ​ទៅជា​ជំងឺ​ហើម​សួត​ហើយ​ក៏បាន​លាចាក​លោក​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ​៕ ប្រែ​សម្រួល​: ខុម​