កុមារ​តូចៗ​មាន​បញ្ហា​រាករូស ឪពុកម្តាយ​គួរតែ​ធ្វើ​រឿង​ទាំងនេះ​

455
ចែករម្លែក

ការ​រាករូស​ជាធម្មតា​មិនមែនជា​អាកា​រៈរ​បស់​ជំងឺ​ធ្ងន់ធ្ងរ​ណាមួយ​លើ​កុមារ​ឡើយ​។ ប៉ុន្តែ​យក​ល្អ​គួរតែ​ប្រាកដថា បើសិនជា​កូន​មាន​បញ្ហា​រាករូស ការ​បង្គ្រប់​ជាតិ​ទឹក និង​ជីវ ជាតិ​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ឡើងវិញ​។ ដោយយោង​ទៅតាម​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​រាករូស​យក​ល្អ ឪពុកម្តាយ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖

​ចូរ​បន្ត​ឲ្យ​កូន​ញ៉ាំ​អាហារ​ធម្មតា តែ​ត្រូវ​បន្ថែម​ឲ្យ​កូន​ញ៉ាំ​ទឹក​កាន់តែច្រើន​ផង ចូរ​ផ្តល់​ឲ្យ កូនបៅ​ទឹកដោះ ឬ​ទឹកដោះគោ​បន្ថែម​បើសិនជា​គេ​នៅ​បៅ​នៅឡើយ​ចូរ​ប្រើប្រាស់​ទឹក អូ​រ៉ា​លីត្រ​ឲ្យ​កូន​ញ៉ាំ​ដើម្បី​ជំនួស​ជាតិ​ទឹក​ដែល​បាត់បង់ ចូរ​ចៀសវាង​ភេសជ្ជៈ​ដែលមាន ជាតិ​ផ្អែម​។ បើសិនជា​កូន​ក្អួត​ច្រើនដង រាក​មាន​ឈាម ឬ​ឈឺពោះ​ខ្លាំងក្លា​ចូរ​នាំ​កូន​ទៅ ជួប​ពេទ្យ​ភ្លាម​៕ ដោយៈ health.com.kh