កុមារ​តំបន់​អតីត​កន្លែង​ចាក់សម្រាម​ស្ទឹងមានជ័យ​ទទួល​ការបណ្តុះបណ្តាល​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​

1311
ចែករម្លែក
  • 13
    Shares

(ភ្នំពេញ៖ សាលា​នី​សិន​គ្រីប​អា​ខា​ឌឺ​មី​(NCA)​ដែលមាន​កម្ពស់​៥​ជាន់ត្រូវ​បាន​សាសង់​សង់​ឡើង​នៅក្នុង​តំបន់​ក្រីក្រ​បំផុត​ជិត​អតីត​តំបន់​ចាក់សម្រាម​ស្ទឹង​មានជ័យ​ដើម្បីបណ្តុះបណ្តាល​ជំនាញ​ស្ទេ​ម​(​វិទ្យាសាស្ត្រ បច្ចេកវិជ្ជា វិស្វកម្ម និង​គណិតវិទ្យា​) ដល់​កុមារ​និង​សិស្ស​ក្រីក្រ ។​

មជ្ឈមណ្ឌល​សិក្សា​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ​នេះបណ្ដុះបណ្ដាល អប់រំ​ក្មេង ៗ​នៅក្នុង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF) និង​ក្មេងៗ​ដែល​នៅ​ជុំវិញ​តំបន់​ចាក់សម្រាម​នោះ​។ ដោយឡែក​កាលពី​រសៀល​ថ្ងៃទី ២២ សីហា ឆ្នាំ ២០១៧​នេះដែរ ក្រុមហ៊ុន​ម៉ា​យ​ក្រូ​សូ​ហ្វ​បានមក​កម្ពុជា និង​បាន​ជួប​ជាមួយ​ស្ថាបនិក​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ដើម្បី​សហការគ្នា​បណ្ដុះបណ្ដាល​កុមារ​និង​សិស្ស​នៅក្នុង​សាលា​ដែល​ទើប​បង្កើត​ថ្មី​មួយ​នេះ ។

​លោកស្រី ម៉ា​រី​ចា រ៉ា​លី​ក (Marija Ralic ) អ្នកគ្រប់គ្រង​ក្រុមមនុស្ស​ធម៌​របស់​ក្រុមហ៊ុន Microsoft បានឱ្យដឹងថា​Microsoft មាន​បេសកកម្ម​ផ្តល់​សិទ្ធិអំណាច​ដល់​មនុស្ស​គ្រប់រូប​និង​គ្រប់​អង្គការ​ទាំងអស់​នៅលើ​ភពផែនដី ដើម្បី​សម្រេច​សមិទ្ធិផល​ឱ្យបាន​កាន់តែច្រើន​ថែមទៀត ។ បច្ចុប្បន្ននេះ​ក្រុមហ៊ុន Microsoft បានធ្វើការ​ជាមួយ​អង្គការ​ដៃគូ​មិន​រកប្រាក់​ចំណេញ ដើម្បី​ធ្វើឱ្យ​យុវជន​គ្រប់រូប នៅ​ទូទាំង​ពិភពលោក​អាចមាន​លទ្ធភាព​ប្រើប្រាស់​ជំនាញ​ឌីជីថល​បាន​។

​លោកស្រី​បន្តថា​ការ​បណ្ដុះបណ្ដាល​សមត្ថភាព​នេះមាន​ចំនួន​ប្រាំ​វគ្គ​សិក្សា​រួមមាន​៖ មូលដ្ឋានគ្រឹះ​កុំព្យូទ័រ ដោយ​ប្រើប្រាស់​កម្មវិធី​អ៊ីនធឺណិត និង​ផលិតភាព សុវត្ថិភាព​និង​ឯកជន​ភាព​និង​ការប្រើប្រាស់​បច្ចេកវិជ្ជា​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។ សិស្ស​ដែល​បញ្ចប់​កម្មវិធីសិក្សា​នេះ​នឹង​ទទួលបាន ការយល់ដឹង​អំពី​គោល​គំនិត និង​ជំនាញ​កុំព្យូទ័រ​ជា​មូលដ្ឋាន​។​បុគ្គលិក Microsoft នឹងធ្វើ​ការស្ម័គ្រចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​សម្របសម្រួល និង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​សមត្ថភាព​សម្រាប់​បុគ្គលិក និង​សិស្សានុសិស្ស​អង្គការ​មូលនិធិ​កម្ពុជា ។​

​តាមរយៈ​ជំនួយឥតសំណង​ពី​Microsoft កម្មវិធីសិក្សា​នេះ​កំពុង​ត្រូវបាន​បកប្រែ​ជា​ភាសា​ខ្មែរ​ដើម្បី​ចែកចាយ​ដល់​សាលារៀន​និង​អង្គការ​ផ្សេ ង​ទៀត​ប្រើប្រាស់ ។​

​បច្ចុប្បន្ន​សាលា​NCA មាន​សិស្ស​៤០០​នាក់ និង​គ្រូបង្រៀន​៣០​នាក់​។​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ សាលា​បាន​ជួយឧបត្ថម្ភ​ដល់​សិស្ស​ក្រីក្រ​ជាង​២០០០​នាក់​៕​ដោយៈ​សុផល​/sn

អតីត​កុមារ​និង​សិស្ស​នៅ​តំបន់​ចាក់សម្រាម​ស្ទឹងមានជ័យ​ទទួលបាន​ការបណ្តុះបណ្តាល​វិទ្យាសាស្ត្រ​កុមព្យូទ័រ​ពី ក្រុមហ៊ុន​ម៉ា​យ​ក្រូ​សូ​ហ្វ​(​រូប សុផល​)