កុមារ​ធាត់​បំផុត​ក្នុង​ពិភពលោក​ស្រក​ទម្ងន់​ជាង ៦០ គីឡូ​ក្រោយ​ការវះកាត់​ពីរ​ខែ​

1411
ចែករម្លែក

កុមារ​ធាត់​បំផុត​ក្នុង​ពិភពលោក​ដែលមាន​ទម្ងន់​រហូតដល់​ទៅ ២៣៧ គីឡូ​បានចាប់ផ្តើម​វិល​ទៅរក ការ​ជាសះស្បើយ​ជា​បណ្តើរៗ​ហើយ ក្រោយពី​ការវះកាត់​សម្រក​ទម្ងន់​នេះ​បើ​យោងតាម​គេហទំព័រ ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែមិថុនា​។

​កុមារា មី​ហៀ ចា​អ៊ី​ន (Mihir Jain) អាយុ ១៤ ឆ្នាំ​មកពី​ក្រុង​ដេលី ប្រទេស​ឥណ្ឌា បាន​ស្រក ទម្ងន់​យ៉ាង​ខ​ច្រើន​ដល់​ទៅ​ជាង ៦០ គីឡូ​ចាប់តាំងពី​ទទួល​ការវះកាត់​កាលពី​ខែមេសា​មក​។ ដោយ ពេលនេះ​នៅសល់​ទម្ងន់ ១៧២ គីឡូ​រូបគេ​អាច​ដើរ​ដោយ​គ្មាន​ជំនួយ​បានជា​លើកដំបូង ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។

​ដើមឡើយ​កុមារា មី​ហៀ ចា​អ៊ី​ន ជា​ក្មេង​ដែលមាន​មាឌ​ល្មម​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារតែ​ចូលចិត្ត ញ៉ាំ​អាហារ​ចៀន​បំពង និង​ភេសជ្ជៈ​ជាតិ​ហ្គាស​ច្រើនពេក ធ្វើឱ្យ​រូបគេ​ធំធាត់​យ៉ាង​ឆាប់រហ័ស ហើយ​ឡើង​ទម្ងន់​ដល់​ទៅ ៨០ គីឡូ​នៅ​អាយុ​ទើបតែ ៥ ឆ្នាំ​៕ ប្រែ​សម្រួល​: ខុម​