នៅមុនខួបលើកទី២០ នៃការចេញផ្សាយសៀវភៅដំបូងមានចំណងជើងថា “ហ្វីឡូសូហ្វ័រ ស្តូន” (Philosopher’s Stone) ដែលត្រូវបានគេយកធ្វើជាបារ៉ូលថតជាខ្សែភាពយន្តរឿង “ហារី ផតធ័រ” (Harry Potter) ជាបន្តបន្ទាប់ កុមារជិត ៧០០ នាក់ដែលស្លៀករ៉ូបអ្នកមានវេទមន្តពិសេស និងវែនតាមូលៗបានប្រមូលផ្តុំគ្នានៅសាលារៀន “ស្ម៊ីស៊ីល ហល” (Smithills Hall) ក្នុងទីក្រុងបូលថុន (Bolton) ប្រទេសអង់គ្លេស កាលពីថ្ងៃសុក្រ ទី២៣ ខែមិថុនា ដើម្បីអបអរសាទរពិធីនេះ។
កូនសិស្សចំនួន ៦៧៦ នាក់នេះបានបំបែកឯតទគ្គកម្មហ្គីណេស សម្រាប់ពិធីដែលមានអ្នកស្លៀកពាក់ ដូចតួអង្គរឿង Harry Potter ច្រើនបំផុតនៅក្នុងពិភពលោក។
លក្ខខណ្ឌតម្រូវឱ្យអ្នកចូលរួមម្នាក់ៗដាក់សញ្ញាស្នាកស្នាមលើផ្ទៃមុខ ពាក់ក្រវាត់ក វែនតាមូលៗ និងកាន់រំពាត់ទិព្វនៅក្នុងដៃ។ កូនសិស្សទាំងអស់ត្រូវក្រោកឈរទាំងអស់គ្នារយៈពេល ៥ នាទី មុនពេលពួកគេចាប់ផ្តើមអបរសាទរឯតទគ្គកម្មពិភពលោកថ្មីនេះជាផ្លូវការ៕ ប្រែសម្រួលៈខុម