កុមារ​ពីរ​នាក់​បងប្អូន​នាំគ្នា​ចុះ​លេង​ទឹក​ត្រពាំង​បណ្តាលឱ្យ​លង់ស្លាប់​

878
ចែករម្លែក

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​កុមារ​ពីរ​នាក់​បងប្អូន​នាំគ្នា​ចុះ​លេង​ទឹក​ត្រពាំង​ខាងក្រោយ​ផ្ទះ​បណ្តាល​ឲ្យ​លង់ស្លាប់​។​ហេតុការណ៍​នេះ​កើតឡើង​នៅត្រង់ចំណុច​ត្រពាំងទឹក​ខាងក្រោយ​ផ្ទះ​ស្ថិត​ក្នុងភូមិ​ភ្នំ​ដី សង្កាត់​ច្បារមន​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​កុមារី​ឈ្មោះ​ស៊ីម ស្រី​ល័​ក្ខ​អាយុ​៨​ឆ្នាំ​និង​កុមារា​ឈ្មោះ ស៊ីម សុខ​លីម អាយុ​៥​ឆ្នាំ​កុមារ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ភ្នុំ​ដី​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​។​ប្រភព​បន្តថា​មុនពេល​កើតហេតុ​កុមារ​ទាំងពីរ​នាក់​បង​ប្អូន​បាននាំគ្នា​ចុះទៅ​លេង​ទឹក​ខណៈ​ជីតា​កំពុង​រវល់​។​ស្រាប់តែ​រអិល​ជើង​លងង់ស្លាប់​ទាំងពីរ​នាក់​តែម្តង​។​

​ក្រោយពី​កើតហេតុ​កម្លាំង​ជំនាញ​បានធ្វើ​កោសល្យវិច័យ​ឃើញថា​កុមារ​ទាំងពីរ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​។​ជំនាញ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

​កុមារ​ពីរ​នាក់​បងប្អូន​នាំគ្នា​ចុះ​លេង​ទឹក​ត្រពាំង​បណ្តាលឱ្យ​លុង​ស្លាប់​