កុមារ​ម្នាក់​ធ្លាក់​អាងទឹក​ស្លាប់​នៅក្នុង​មណ្ឌលកុមារ​ក្រុង​កំពត​

1003
ចែករម្លែក

ដោយ​: បូកគោ / កំពត​: កុមារា​ម្នាក់​បាន​ស្លាប់​ដោយសារតែ​ធ្លាក់​ក្នុង​អាងទឹក ដោយ​មិនមាន​អ្នកណា​ដឹង​ពេល​កើតហេតុ​ភ្លាមៗ​។ ករណីនេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​វិទ្យាស្ថាន​អភិវឌ្ឍន៍​តន្ត្រីបុរាណ​ស្ថិតនៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​។​

​មន្ត្រីនគរបាល​ក្រុង​កំពត​បាន​ប្រាប់​ឱ្យដឹងថា កុមារា​រងគ្រោះ​ឈ្មោះ រដ្ឋ សំណាង​កក្កដា អាយុ ៨​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។ ប្រភព​ដដែល​បាន​រៀបរាប់ថា នៅវេលា​ម៉ោង​ប្រហែល​២ និង​៣០​នាទី រសៀល​ថ្ងៃទី​២២ ខែកក្កដា ខណៈពេល​មិត្តភក្តិ​ដើរទៅ​ក្បែរ​អាង​ផ្នែក​ខាងក្រោយ នៃ​បរិវេណ​មណ្ឌល ស្រាប់តែ​ប្រទះឃើញ​កុមារ​រងគ្រោះ​នៅ​បាត​ទឹក​ក៏​ស្រែក​ឆោឡោឡើង​។ ភ្លាមៗ​បុគ្គលិក​មណ្ឌល​បាន​នាំយក​កុមារ​រងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត តែ​ក្រុមគ្រូពេទ្យ​បាន​ប្រាប់ថា​គេ​ស្លាប់​ទៅហើយ ទើប​យកទៅ​រៀបចំ​តម្កល់ និង​ចាត់ចែង​ធ្វើបុណ្យ​នៅ​វត្ត​ពិជ័យ​ឧ​ត្តុ​ង្គ​ស្ថិត​ក្នុងភូមិ​ក្រាំង សង្កាត់​ក្រាំង​អម្ពិល ក្រុង​កំពត​តាម​ប្រពៃណី​៕ ល​