កុមារ​យេ​ម៉ែន​ជាង​៧​លាន​នាក់​ប្រឈម​នឹង​គ្រោះ​ទុរ្ភិក្ស​ធ្ងន់ធ្ងរ​

2492
ចែករម្លែក

ភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិបាននិយាយថាកុមារជាង៧លាននាក់ប្រឈមមុខនឹង ការគំរាមកំហែងទុរ្ភិក្សយ៉ាងធ្ងន់ធ្ងរនៅប្រទេសយេម៉ែនហើយថាការបញ្ចប់សង្គ្រាមរបស់ប្រទេសនេះនឹងមិនជួយសង្គ្រោះពួកគេទេ។

លោក Geert Cappelaere ប្រធានអង្គការUnicef ប្រចាំតំបន់ បាននិយាយថា សព្វថ្ងៃនេះកុមារ១,៨លាននាក់ដែលមានអាយុក្រោម៥ឆ្នាំកំពុងប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរហើយ៤០០.០០០នាក់ បានប៉ះពាល់ដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ” ។

លោក Geert Cappelaere បាននិយាយប្រាប់សារព័ត៌មានAFP កាលពីថ្ងៃពុធទី៣១ខែតុលាថាមនុស្សជាងពាក់កណ្តាលនៃប្រជាជន១៤លាននាក់ដែលប្រឈមនឹងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរនៅប្រទេសក្រីក្រនេះ គឺជាកុមារ។

លោកបាននិយាយថា ” ការបញ្ចប់សង្រ្គាមគឺមិនគ្រប់គ្រាន់ទេ” ។ លោកបាននិយាយដូចនេះដោយសំដៅលើជម្លោះជាង៣ឆ្នាំដែលរារាំងរដ្ឋាភិបាលដែលគាំទ្រដោយក្រុមចម្រុះយោធាដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតក្នុងការប្រឆាំងក្រុមឧទ្ទាមHouthi ។

លោក Geert Cappelaere បាននិយាយថា ” អ្វីដែលយើងត្រូវការគឺបញ្ឈប់សង្គ្រាមនិងបង្កើតយន្តការរដ្ឋាភិបាលដែលគិតដល់ប្រជាជននិងកុមារ។កុមារជាង៦.០០០នាក់ ត្រូវបានសម្លាប់ឬរងរបួសធ្ងន់ធ្ងរក្នុងជម្លោះនេះ ចាប់តាំងពីឆ្នាំ២០១៥មក”៕ដោយ៖សុខា/sn

មនុស្សជាង១០,០០០នាក់ ត្រូវបានសម្លាប់ ហើយមនុស្ស២២លាននាក់ត្រូវការជំនួយស្បៀងអាហារជា​បន្ទាន់ចាប់តាំងពីឆ្នាំ២០១៥មក