កុមារ​៣​នាក់​ស្លាប់​ដោយ​លង់ទឹក​ស្ទឹង​មង្គល​បូរី ដោយសារ​ម៉ែឪ​មិន​នៅផ្ទះ​, ឯ​ក្មេង​ចុះ​ទឹក​តាមរក​គ្នា​វា​

1345
ចែករម្លែក

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: សោក​នា​ដ្យ​កម្ម​គួរ​ឲ្យ​សោកស្តាយ នៃ​ការស្លាប់​កុមារ​៣​នាក់​ដោយ​លង់ទឹក​ស្ទឹង​មង្គល​បូរី​ក្នុង​ម៉ោង​តែមួយ ដោយសារ​ម៉ែឪ​មិន​នៅផ្ទះ​, ឯ​ក្មេង​ចុះ​ទឹក​តាមរក​គ្នា​វា​។​

​សូម​រំលឹកថា កុមារ​ទាំង​៣​នាក់​ដែល​លង់ទឹក​ស្លាប់​នៅ​អំឡុង​ម៉ោង​៣​រសៀល ហើយ​រកឃើញ​សព​បន្តបន្ទាប់​នៅវេលា​ម៉ោង ៦-៧​យប់ ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្ទឹង​មង្គល​បូរី ស្ថិត​ក្នុងភូមិ កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ត្រី ងួន ភារ​ម្យ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​មង្គល​បូរី បាន​ឲ្យ​ដឹងថា កុមា​រងគ្រោះ​ទាំង​៣​នាក់ ១.​ឈ្មោះ ខុម ធារ៉ា ភេទ​ប្រុស អាយុ ៧​ឆ្នាំ​។ ២.​ឈ្មោះ សា​វី ឌី​ម៉​ង់ ភេទ​ប្រុស អាយុ​៧​ឆ្នាំ និង​៣.​ឈ្មោះ ខុម វណ្ណ​កន ភេទ​ប្រុស អាយុ ៧​ឆ្នាំ​។ កុមារា​ទាំងបី​រស់នៅ​ជាមួយ​ឪពុកម្តាយ នា​ភូមិ​ឃុំ​កើតហេតុ​។​

​យោង​ក្រុមគ្រួសារ អ្នកភូមិ និង​លោក​វរសេនីយ៍ត្រី ងួន ភារ​ម្យ បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​នោះ ម្តាយ​ឪពុក​នៃ​កុមារា​ទាំង​៣​នាក់ ជាប់រវល់​ចេញ​ក្រៅ​ផ្ទះមួយ​ភ្លែត ហើយ​ទុក​កូនៗ និង​ចៅ​នៅផ្ទះ​ដែលជា​ប់​និង​មាត់​ស្ទឹង​មង្គល​បូរី​។ អំឡុង​នោះ ក្មេង​ម្នាក់​ទំនងជា​ចុះ​លេង​ទឹក​ហើយ​លង់​បាត់ទៅ​។ ត​មក​ក្មេងៗ​២​នាក់​ទៀត ក៏​ចុះ​តាម​ម្តង​មួយៗ ហើយ​លង់​ស្លាប់ទៅ​។​

​ប៉ុន្តែ សាក្សី​ម្នាក់ បាន​បង្ហើប​ចុងក្រោយ​ថា “​ក្មេង​ទាំង​៣​នាក់​បាន​ចុះ​លេង​ទឹក​ទាំង​ព្រម គ្នា​ក៏​លង់​ស្លាប់​។ ប៉ុន្តែ​ខ្លួន ក៏​មិន​អាចជួយ​បាន ព្រោះ​ទឹកស្ទឹង​ក៏​ឡើង​និង​ហូរ​ត្របាញ់​។ ម្យ៉ាង បើ​ប្រាប់​ភ្លាម ក៏​ឪពុកម្តាយ​ក្មេង​នឹង​ខ្លោចផ្សារ​ចិត្ត​កាន់តែខ្លាំង​”៕ ល​