កុមារ​៦​នាក់​ទៀត​បាន​ទៅ​ព្យាបាល​ជំងឺ​បេះដូង​ចំហ​ដោយ​ឥតគិតថ្លៃ​នៅ​ប្រទេស​ចិន​

144
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៩​ថ្លែង​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក​បណ្ឌិត ជា មុនី​ឫទ្ធិ ប្រធាន​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន​បាន​បញ្ជាក់ថា នេះ​ជា​កុមារ​ទី​៥៨​ដល់ទី​៦៤​ដែល​ត្រូវបាន​អង្គការ​YUNDI​ជួយ​សម្របសម្រួល​បញ្ជូន​ទៅ​វះកាត់​និង​ព្យាបាល​ជំងឺ​បេះដូង​ចំហ​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​បេះដូង​FUWAI ខេត្ត​យូ​ណាន ប្រទេស​ចិន​។

​លោក​បាន​រំលេច​ពី​សកម្មភាព​មនុស្សធម៌​នានា​របស់លោក​ឡ​ជឺ​(LUOZHI)​ប្រធាន​អង្គការ​YUNDI​ក្នុងនាម​ជា​សង្គម​ស៊ីវិល​មួយ​របស់​ប្រទេស​ចិន​ដែលជា​និច្ចកាល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្តា​អង្គភាព​ពាក់ព័ន្ធ​នានា​ដែល​រួមមាន​ទាំង​សង្គម​ស៊ីវិល​នានា​ក្នុងប្រទេស​កម្ពុជា​។​ដើម្បី​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​។​ក្នុងការ​ចូលរួម​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​តាមរយៈ​ការចូលរួម​ជួយ​ពិនិត្យ​វះកាត់​និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កុមារ​កម្ពុជា​ដែលមាន​ជំងឺ​បេះដូង​ចំហ​។​

លោក​បានបញ្ជាក់​បន្ថែម​ថា​ដោយសារ​កម្លាំង​សាមគ្គី​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្រោម​ម្លប់​សន្តិភាព​នៅ​កម្ពុជា ទើប​អង្គការ​YUNDI​បាន​បំពេញការងារ​របស់ខ្លួន​យ៉ាង​រលូន ហើយ​ឈរលើ​គោលការណ៍​ដែលថា ភាពខ្លាំង​នឹងត្រូវ​កើនឡើង បើសិនជា​យើង​រួម​សាមគ្គី​គ្នា​។​ដោយឡែក លោក​វរសេនីយ៍ឯក កុល សំណាង​ដែល​ត្រូវជា​ឳ​ពុក​របស់​កុមារី​កុល​ថា​នន្ត​រ៍បា​ន​ថ្លែង​ដោយ​ក្តីរំភើប​រីករាយ​ឥតឧបមា​ដែល​កូនស្រី​របស់គាត់​រួមជាមួយ​កុមារ​កម្ពុជា​ដទៃទៀត​បា​ន​ទទួល​នូវ​ឱកាស​ទៅ​វះកាត់​និង​ព្យាបាល​ជំងឺ​បេះដូង​ចំហ​ដោយ​ឥតគិតថ្លៃ​នៅ​ប្រទេស​ចិន​តាមរយៈ​អង្គការ​YUNDI​។

លោក​យល់ស្រប​តាម​ជាង​ពេលណាៗ​ទាំងអស់​ដែល​ប្រជាជន​កម្ពុជា​ក្នុងសម័យ​តេ​ជោ​សែន​ទទួលបាន​នូវ​សុភមង្គល​ក្រោម​ដំបូល​នៃ​សុខសន្តិភាព​ពេញបរិបូរណ៍​និង​ការទទួលបាន​នូវ​សេវា​សុខភាព​ដោយ​ឥតគិតថ្លៃ​និង​ប្រកបដោយ​វិជ្ជាជីវៈ​តាម​និយាម​វេជ្ជសាស្ត្រ​ទំនើប​។​ជាមួយនឹង​ក្តី​រីករាយ​ដែល​បាន​ចូលរួមចំណែក​ជួយ​ដល់​កុមារ​កម្ពុជា​ឱ្យ​រួច​ចាក​ពី​ជំងឺ​បេះដូង​ចំហ​នេះ​។​

​លោក​LUOZHI​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្តល់នូវ​លំហ​សេរីភាព​យ៉ាង​ពេញលេញ​ដល់​សង្គម​ស៊ីវិល​ទាំង​ថ្នាក់ជាតិ​និង​អន្តរជាតិ​ចូលរួមចំណែក​ក្នុង​កិច្ច​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ហើយក៏​បាន​ថ្លែង​នូវ​ការដឹងគុណ​ពី​រដ្ឋាភិបាល​ចិន​និយាយ​រួម​មន្ទីរពេទ្យ​បេះដូង​FUWAI​និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​យូ​ណាន​ដែល​បានផ្តល់​នូវ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ជួយ​ដល់​គម្រោង​នេះ​ឱ្យ​អនុវត្ត​ប្រកបដោយ​លទ្ធផល​គួរ​ជាទី​មោទនៈ​។
​ទាំងនេះ​ជា​សក្ខីភាព​បន្ថែមទៀត​នូវ​ការ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រជាជាតិ​យើង​ទាំងពីរ​កម្ពុជា​និង​ចិន​តាម​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​និង​ផ្លូវ​ហើយក៏​ជាការ​ចូលរួមចំណែក​ប​ន្ទឹ​ង​នូវ​ចំណង​ដែកថែប​រវាង​ប្រទេស​យើង​ទាំងពីរ​បន្ថែម​ទៀតផង​ដែរ​៕S/​