កុំទាន់អាល! សុំថតស៊ែលហ្វីដែរ!

1272
ចែករម្លែក

ស្វាពិតជាចេះណាស់ ហើយវាឆាប់ចាប់បានសកម្មភាពរបស់មនុស្សណាស់ រួចធ្វើត្រាប់តាមភ្លាមៗតែម្តង។ បើវាធ្វើត្រាប់តាមរឿងល្អមិនអីទេ ប៉ុន្តែបើធ្វើត្រាប់តាមមិនល្អដូចជាកេះដែកកេះនៅផ្ទះជាដើម យើងប្រាកដជាអាសន្នធំរត់ជាន់គ្នាមិនខាន។

ហើយអ្នកថតរូបម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលគាត់ទាញកាមេរ៉ាចេញមកថតស៊ែលហ្វីនៅក្នុងព្រៃអំឡុងដំណើរកម្សាន្តកាល
ពីពេលថ្មីៗនេះទៅកាន់កោះបាលី ប្រទេសឥណ្ឌូនេស៊ី ហើយបានឃើញស្វាមួយក្បាលចង់ថតរូបដែរ។

រឿងនេះបានកើតឡើង ខណៈពេលលោក សាសហា ជូលាដ (Sasha Juliard) អាយុ ៣១ ឆ្នាំកំពុងថតរូបនៅក្នុងព្រៃស្វាសានហ្គេស (Sangeh Monkey Forest)។ ដោយឃើញបែបនោះ គាត់បានចំណាយពេលរាប់ម៉ោងរង់ចាំឱ្យស្វាផ្សេងទៀតចូលរួមដែរហើយជាលទ្ធផលថតបានស្អាតអស់ទាស់៕ ដោយ៖ខុម/sn