កុំប្រើគ្រឿងសម្អាងលើហ្វេសប៊ុកT & R ព្រោះជាផលិតផលគ្មានច្បាប់

96
ចែករម្លែក

ដោយៈមេសា/ភ្នំពេញ ៖ គ្រឿងសម្អាង ជាច្រើន មុខ ដែល កំពុង ផ្សព្វផ្សាយ នៅលើ ហ្វេ ស ប៊ុ ក ឈ្មោះ T & R លក់ដុំ និង រាយ គ្រឿងសម្អាង កូរ៉េ គឺជា ផលិតផល គ្មាន ចុះ ប្រវេទន៍ គ្មាន ក្រុមហ៊ុន នាំចូល ត្រឹមត្រូវ និង គ្មាន ច្បាប់ អនុញ្ញាត ផ្សព្វផ្សាយ ពី ក្រសួងសុខាភិបាល ឡើយ ដូចជា ៖ JM Solution Honey LIMINOUS ROYAL PROPOUS EYE PATCH, ២. Stan Cover Make-Up Color ៣. SUN ESSENCE, ៤.COLLAGEN IN & OUT, ៥. JM Solution MARIN LUMINOUSE PEARL DEEP MOISTURE EYE PATCH, ៦. Collagen Clean up Cleansing Foam, ៧. Honey Clean Up Cleansing Foam និង គ្រឿងសម្អាង ដទៃ ជាច្រើន ទៀត ។ នេះ បើតាម សេចក្តីប្រកាស របស់ ក្រសួងសុខាភិបាល ។

ក្រសួងសុខាភិបាល បាន បន្ថែមថា ដើម្បី ចៀសវាង ខាតបង់ ប្រាក់ និង ប៉ះពាល់ ដល់ សុខភាព ឬ អាច ឈានដល់ បាត់បង់ អាយុជីវិត របស់ អ្នកប្រើប្រាស់ ទៀត នោះ ក្រសួងសុខាភិបាល សូម ជូនដំណឹង ដល់ សាធារណជន បញ្ឈប់ ការប្រើប្រាស់ ផលិតផល គ្រឿងសម្អាង ដែល ផ្សព្វផ្សាយ តាម ហ្វេ ស ប៊ុ ក ខាងលើនេះ ជាបន្ទាន់ ។ ក្រសួងសុខាភិបាល បានប្រកាស បញ្ជា ឱ្យ ម្ចាស់ គណនី ហ្វេ ស ប៊ុ ក ខាងលើនេះ បញ្ឈប់ ជាបន្ទាន់ នូវ ការប្រកាស ផ្សព្វផ្សាយ លក់ ចែកចាយ ផលិតផល ខាងលើនេះ បន្តទៀត ហើយ ប្រមូល ផលិតផល ទាំងនេះ មកវិញ ដើម្បី កម្ទេចចោល ហើយ ថា ក្រសួង ក្រសួងសុខាភិបាល នឹងមាន វិធានការ តាមផ្លូវ ច្បាប់ ចំពោះ ម្ចាស់ គណនី T & R លក់ដុំ និង រាយ គ្រឿងសម្អាង កូរ៉េ នេះ តាមច្បាប់ ជា ធរមាន ។

សេចក្តីប្រកាស ដដែល នេះ បាន សង្កត់ធ្ងន់ថា ករណី បានឃើញ អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ ផលិតផល ខាងលើនេះ សូម ផ្តល់ព័ត៌មាន ឬ ត្រូវការ ព័ត៌មាន បន្ថែម ពី នាយកដ្ឋាន ឱសថ ចំណីអាហារ បិ រ ក្ខា ពេទ្យ និង គ្រឿងសម្អាង តាមរយៈ ទូរស័ព្ទ លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕/B