កុំព្យូទ័រ​យួរដៃ Lenovo ThinkPad X1 អាច​បត់​ចូលគ្នា​បាន គម្រោង​នឹង​ចេញលក់​ក្នុង​ឆ្នាំ ២០២០

706
ចែករម្លែក

​ក្រុមហ៊ុន Lenovo បានប្រកាស កុំព្យូទ័រ​យួរដៃ ThinkPad X1 ដែលជា​កុំព្យូទ័រ​យួរដៃ​ពេញលេញ​ជាមួយនឹង​អេក្រង់​អាច​បត់​ចូលគ្នា​បាន​។ កុំព្យូទ័រ​យួរដៃ​នេះ​ត្រូវបានធ្វើ​ឧទ្ទេសនាម​និង​បង្ហាញ​នៅឯ​សន្និសីទ Accelerate របស់​ក្រុមហ៊ុន​។​

​កុំព្យូទ័រ ThinkPad X1 នឹងមាន​អេក្រង់​ដែល​អាច​បត់​បាន​នៅ​ចន្លោះ​កណ្តាល ហើយ​ក្រុមហ៊ុន​នេះ​បាន​គូសបញ្ជាក់​ពី​ភាព​ធន់​នៃ​អេក្រង់​ដែល​អាច​បត់បែន​នេះ ដែល​អាច​ប្រែ​ពី “​សៀវភៅ​” ដែលមាន​ទទឹង ៥០ ភាគរយ​ទៅជា​អេក្រង់​ពេញលេញ​ទំហំ ១៣,៣ អ៊ី​ញ​។​

​អេក្រង់​នេះ​ត្រូវបាន​ផលិតឡើង​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន LG និង មាន​បន្ទះ OLED 2K ចំនួន​មួយ​។ ThinkPad X1 ត្រូវបាន​បំពាក់​ដោយ​បន្ទះ​ស៊ី​ភី​យូ Intel និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Window​។ ក្រុមហ៊ុន Lenovo បាន​អះអាងថា ឧបករណ៍​នេះ​រួមបញ្ចូល​គ្នា​នូវ “​ផលិតភាព​កុំព្យូទ័រ​យួរដៃ​ជាមួយ​ស្មា​ត​ហ្វូ​ន​” ហើយនឹង​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​បន្ថែមទៀត​ព្រមទាំង​វត្តមាន​ឧបករណ៍​ជាច្រើន​ទៀត​របស់ខ្លួន​នៅ​ឆ្នាំ ២០២០៕ ដោយ៖ កញ្ញាដាលីស

កុំព្យូទ័រ ThinkPad X1 អាច​បត់​ចូលគ្នា​បាន