កុំ​កុំ ត្រៀម​រះ​ជាថ្មី​ក្នុង​រឿង Ip Man 4 ធ្លាប់មាន​តម្លៃ​ខ្លួន​សម្តែង​ត្រឹមតែ ១២,៨ ដុល្លារ​ប៉ុណ្ណោះ​

485
ចែករម្លែក

ដូន​នី យ៉េន (​កុំ​កុំ​) ធ្លាប់ធ្វើ​ការងារ​ក្រោម​ស្រមោល​របស់​ជេ​ត លី និង ជែក​គី ចាន់​។ ប៉ុន្តែ​ជាមួយ​ការ​ជិត​មកដល់​នៃ​ការ​បញ្ចាំងភាពយន្ត Ip Man 4 វគ្គ​ថ្មី ដែល​ធ្លា​ប់លក់​សំបុត្រ​ដាច់​បំផុត​នៅ​វគ្គ​មុនៗ​នោះ តារា​ក្បាច់គុន​អាយុ ៥៥ ឆ្នាំ​រូបនេះ​អាច​នឹង​វ៉ា​ដាច់​ជែក​គី​ចាន់​ថែមទៀត នៅក្នុង​អាជីព​សម្តែង ដែល​បាន​ជួយ​រុញ​គាត់​ឱ្យ​ចូលទៅ​ហូលីវូដ​។

​ស្របពេល​នេះដែរ ជេ​ត លី ក៏​កំពុង​បាត់ស្រមោល​យូរណាស់​ដែរ​នៅក្នុង​វិស័យ​ភាពយន្ត​។

​ភាពយន្ត Ip Man 4 នឹង​ជា​ភាពយន្ត​ចុងក្រោយ​បំផុត​របស់​ដូន​នី យ៉េន ក្នុងនាម​ជា​វីរបុរស​ក្បាច់គុន​កុង​ហ្វ៊ូ បន្ទាប់ពី​ភាពយន្ត​៣​វគ្គ​មុនៗ ដែល​បានចាប់ផ្តើម​ក្នុង​ឆ្នាំ ២០០៨​។ ភាពយន្ត​នេះ​គឺ​តាមដាន​ជីវិត​របស់​បុរស​ម្នាក់ ដែល​ធ្លាប់​បង្ហាត់​ប្រ៊ូ​ស លី (​លី​សៀវ​ឡុង​)​។​

​យ៉េន​ចង់​មាន​ពេលទំនេរ​ច្រើន​ដើម្បី​ពង្រីក​ខ្លួន​គាត់​ទៅក្នុង​ការសម្តែង​ភាពយន្ត​ផ្សេងទៀត ជាពិសេស ការដើរ​តួ​ជា​អ្នក​បង្ហាត់​បង្ហាញផ្លូវ នៅក្នុង​រឿង Mulan របស់​ផលិតកម្ម Disney​។

​ដូន​នី យ៉េន ថ្មីៗ​នេះ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​នូវ​ពាក្យ​មួយ​ឃ្លា​ថា “​កុំ​ចុះចាញ់​” ដោយ​សំដៅលើ​ការសាកល្បង​សិន មុននឹង​បោះបង់ចោល​អ្វីមួយ​។​

​ពិតណាស់ នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​វេ​ប​សាយ Taiwan GQ កុំ​កុំ​បាន​លាតត្រដាង​ថា លោក​មិនដែល​បោះ​កន្សែងស​ចុះចាញ់​នោះទេ បើទោះបី​គាត់​មាន​ប្រាក់​ឈ្នួល​ត្រឹមតែ ១០០ ដុល្លារ​ហុងកុង (១២,៨ ដុល្លារ​អាម៉េរិក​) ក៏ដោយ នៅពេល​គាត់​ព្យាយាម​ប្រឡូក​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ហុងកុង​។

​ដើម្បី​សន្សំ​ប្រាក់ គាត់​បាន​ទទួលទាន​អាហារ​សល់​ពី​តារា​សម្តែង​និង​ក្រុមការងារ​ថតកុន​អំឡុងពេល​ថត​។

​បន្ទាប់មក នៅ​ត្រូវ​ឆ្លងកាត់​ការប្រកួតប្រជែង​ភាពល្បីល្បាញ​ពី​សំណាក់​ជេ​ត លី និង ជែក​គី ចាន់​ថែមទៀត​។

​ដូន​នី យ៉េន ចាប់ផ្តើម​កសាង​កេរ្តិ៍ឈ្មោះ​បន្តិច​ម្តងៗ​សម្រាប់​ក្បាច់គុន​របស់គាត់ ក្នុង​ភាពយន្ត​ដូចជា Kill Zone – S.P.L (​ឆ្នាំ​២០០៥) និង ភាពយន្ត Flash Point (​ឆ្នាំ​២០០៧) ប៉ុន្តែ​រឿង Ip Man ឯណេះ​ទេ ដែល​ធ្វើឱ្យ​គាត់​លេចធ្លោ​ពិតប្រាកដ​ក្នុង​អាជីព​សម្តែង​។

​ដូន​នី យ៉េន និយាយថា “​ឥឡូវនេះ ខ្ញុំ​គ្រាន់តែ​ក្រឡេកមើល​អតីតកាលរ​បស់​ខ្ញុំ​ជាមួយ​ស្នាមញញឹម​ប៉ុណ្ណោះ​” ដោយ​សំដៅ​ឱ្យ​មនុស្ស​គ្រប់គ្នា​ផ្តោតលើ​អនាគត​៕ ដោយ៖ កញ្ញាដាលីស

ដូន​នី យ៉ាន ធ្លាប់​រកបាន​មិន​ដល់​១៣​ដុល្លារ​ផង នៅពេល​ចាប់ផ្តើម​សម្តែង​ដំបូង