កុំ​ខកខាន​! យប់​នេះ​នឹងមាន​បាតុភូត​ចន្ទ​គ្រាស នៅ​កម្ពុជា​មើលឃើញ​

2288
ចែករម្លែក

ប៉ុន្មាន​ថ្ងៃមុន​មានការ​ចុះផ្សាយ​ពី​បាតុភូត​សូរ្យគ្រាស​ដែល​នឹង​កើតមានឡើង​នៅ​ថ្ងៃទី ២១ ខែសីហា​ខាងមុខ ប៉ុន្តែ​មានតែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​មានឱកាស​មើលឃើញ​បាតុភូត​នេះ​។ យ៉ាងណាក្ដី​នៅ​រាត្រី​នេះដែរ យប់​ថ្ងៃទី ៧ ខែសីហា នឹងមាន​បាតុភូត​ផ្ទុយ​ពី​សូរ្យគ្រាស គឺ​ចន្ទ​គ្រាស​។​

​អ្វីដែល​សំខាន់​ក្នុងប្រទេស​កម្ពុជា​អាច​មើលឃើញ​បាតុភូត​នេះ​បាន​យ៉ាងច្បាស់​ប្រសិនបើ​មិនមាន​ពពក​បាំង​នោះទេ ហើយ​បណ្ដា​ប្រទេស​ភាគច្រើន​នៅ​ទ្វីបអឺរ៉ុប​, អាហ្វ្រិក​, អូស្ត្រាលី និង ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ក៏​អាច​មើលឃើញ​ដូចគ្នា​។ យោងតាម​វិ​ប​សាយ Time and Date បាន​ព្យាករណ៍​ថា​បាតុភូត​ចន្ទ​គ្រាស​នេះ​នឹង​ចាប់ផ្ដើម​ចូល​ពី ម៉ោង ១០៖៥០ នាទី​យប់​ថ្ងៃទី ៧ រហូតដល់ ម៉ោង ៣៖៥០ នាទី​ព្រឹក​ថ្ងៃទី ៨ ម៉ោង​នៅ​ប្រទេស​កម្ពុជា​។​

​គួរ​បញ្ជាក់ថា​បាតុភូត​ចន្ទ​គ្រាស​នេះ​ជា​ចន្ទ​គ្រាស​ចំ​ណិ​ច (Partial Lunar Eclipse) មិនមែន​ចន្ទ​គ្រាស​ពេញ​ឡើយ (Total Lunar Eclipse) ហើយ​អាច​មើល​នឹង​ភ្នែក​ទទេ​បាន ខុសពី​បាតុភូត​សូរ្យគ្រាស​ដែល​ត្រូវការ​វ៉ែនតា​ជំនួយ​។ នេះ​លើក​ទី​ពីរ​ហើយ​សម្រាប់​ឆ្នាំ ២០១៧ នេះ​ដែលមាន​បាតុភូត​ចន្ទ​គ្រាស​កើតឡើង ហើយ​បាតុភូត​ចន្ទ​គ្រាស​បន្ទាប់​នឹង​កើតឡើង​នា​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៨៕ ប្រែ​សម្រួល​៖ សុខ​ហេង​

​ប្រភព​៖ timeanddate/sabay