កុំ​ចេះតែ​សាចទឹក​ដាក់គ្នា​! ស្តាប់​លោក​រដ្ឋមន្ត្រី​កសិកម្ម​និង​មន្ត្រី​ពាណិជ្ជកម្ម​ពន្យល់​ពី​មូលហេតុ​ដែលនាំអោយ​កសិផល​ចុះថ្លៃ​

767
ចែករម្លែក

(​ភ្នំពេញ​)៖​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​ថ្លែងថា បញ្ហា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​និង​គុណភាព​នៃ​ផលិតផល​កសិកម្ម​ដែល​កសិករ​ផលិត​បាន ធ្វើ​ឲ្យ​តម្លៃ​កសិផល​របស់​កសិករ បន្ត​ជួប​បញ្ហា​កង្វះ​ទីផ្សារ​នាំចេញ ដែល​ធ្វើ​ឲ្យ​ការប្រកួតប្រជែង​របស់​កម្ពុជា​ជាមួយ​ប្រទេសជិតខាង​នៅ​​មាន​កម្រិត​។​
​ ​
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​លោក​វេ​ង សាខុន​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា​នេះ​ថា​បញ្ហា​ធ្លាក់​​ថ្លៃ​ផលិតផល​កសិកម្ម ជា​រឿង​ស្មុ​គ្រ​ស្មាញ​មែនទែន ដោយសារ​ការផលិតរ​បស់​យើង​លើស​តម្រូវការ​,​ការប្រកួតប្រជែង​ជាមួយ​ប្រទេស​​ជិតខាង​ពិសេស​បញ្ហា​តម្លៃ​អគ្គិសនី​។ ការដឹកជញ្ជូន​របស់​យើង​ថ្លៃ​ជាង​ប្រទេសជិតខាង​ដែល​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុងការ​ទាក់ទាញ​​ការវិនិយោគ​។​លោក​បន្តថា លោក​បាន​ខិតខំ​ទាក់ទង និង​ជជែក​ជាមួយ​អ្នកវិនិយោគ​ច្រើន ដើម្បី​ឲ្យ​ពួកគេ​មក​វិនិយោគ​កែច្នៃ​នាំចេញ ប៉ុន្តែ​ដោយសារ​សេវា​របស់​យើង​មិនល្អ តម្លៃ​អគ្គិសនី​យើង​ថ្លៃ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​យើង​នៅមានកម្រិត​បានធ្វើ​ឲ្យ​តម្លៃ​ផលិត​​នៅ​កម្ពុជា​ថ្លៃ ធៀប​ជាមួយ​ប្រទេសជិតខាង​កម្ពុជា ។​នេះ​ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​វិនិយោគ​នៅ​ប្រទេសជិតខាង​។​
​ ​
​លោក​បាន​បន្តថា “​ការផលិត​មិន​ទៀងទាត់​របស់​កសិករ​ ​គុណភាព​ផលិតផល​មាន​កម្រិត​។ កង្វះ​បទពិសោធន៍​របស់​កសិក​រ​គឺជា​បញ្ហា​។ ហេតុនេះ​យើង​មិនអាច​បន្ទោស​អ្នកណា​មួយ​ទេ និង​មិនអាច​សាចទឹក​ដាក់គ្នា​បាន​នោះទេ ព្រោះ​កសិកម្ម​ផ្តោតលើ​ការដាំដុះ​ហើយ​ការ​​នាំចេញ​ជាការ​ងារ​របស់​វិស័យ​ឯកជន​”​។​
​ ​
​លោក​រដ្ឋមន្ត្រី​បាន​បន្តថា សេវា​កំពង់ផែ​របស់​យើង​ទាំង​កំពង់ផែ​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​របស់​យើង​ថ្លៃ​។​ព្រលាន​យន្ត​​ហោះ​របស់​យើង​តូច​មិនអាច​ទទួល​ការ​ចុះចត​យន្តហោះ​ធំៗ​បាន ដើម្បី​ដឹកទំនិញ​។​សេវាកម្ម​របស់​យើង​ស្មុ​គ្រ​ស្មាញ​សុទ្ធតែជា​បញ្ហា​ប្រឈម​​របស់​យើង ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​។​
​ ​
​បច្ចុប្បន្ន​តម្លៃ​ពោត ល្ង ដំឡូង​មី បាននិងកំពុង​ធ្លាក់​ថ្លៃ​យ៉ាង​អាក្រក់​បំផុត​មិន​ធ្លាប់មាន​ដោយសារ​ការបញ្ជាទិញ​ពី​ប្រទេសជិតខាង​នៅ​​មាន​កម្រិត​។​
​ ​
​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កញ្ញា​ស៊ឹង សុ​ផា​រី​បាន​ថ្លែងថា វិស័យ​កសិកម្ម​របស់​យើង​មានការ​ផលិត​ច្រើន​ដែល​ធ្វើ​ឲ្យ​វិស័យនេះ​មាន​កំណើន ស្របពេល​ប្រទេសជិតខាង​របស់​កម្ពុជា​ក៏​ផលិត​ច្រើន​ទោះជា​ពួកគេ​មាន​ឧស្សាហកម្ម​រីកចំរើន​ជាង​កម្ពុជា​ក្តី​ប៉ុន្តែ​ពួកគេ​នៅ​​តែ​ពឹង​ផ្អែកលើ​មូលដ្ឋាន​កសិកម្ម​ផងដែរ​។​កញ្ញា​បន្តថា ពីមុន​យើង​ធ្វើ​ពាណិជ្ជកម្ម​តែ​ជាមួយ​ប្រទេសជិតខាង​លើ​ផ្នែក​កសិកម្ម​តែ​ឥ​ឡូ​​វ​វិស័យ​ក្រៅពី​កសិកម្ម​យើង​ដើរ​បាន​ឆ្ងាយ​ជាង​មុន ក្នុងការ​នាំចេញ​ក្រៅពី​ផលិតផល​កសិកម្ម​។​
​ ​
​កញ្ញា​បន្តថា យើង​មាន​យុទ្ធសាស្ត្រ​ទីផ្សារ​ហើយ និង​បាន​ចរចា​ឲ្យ​គេ​មក​ទិញ​ផលិតផល​របស់​យើង​។​តែ​ផលិតផល​របស់​យើង​ដែល​ផលិត​បាន​មាន​គុណភាព​មិនល្អ មិន​គ្រប់​ស្តង់ដារ​របស់គេ​។ ហេតុនេះ​អ្នក​ផលិត​ត្រូវ​ផលិត​តម្រូវ​ចិត្ត​របស់គេ​មិនមែន​ផលិត​តម្រូវ​ចិត្ត​របស់​ខ្លួនឯង​ទេ​។​

​កញ្ញា​បន្តទៀតថា “​យើង​បាន​ចាប់​ដៃគូ​ហើយ តែ​សមត្ថភាព​ឆ្លើយតប​រប​ស់​យើង​នៅមានកម្រិត​។ គឺ​យើង​មា​នស​សៃ​ឈាម​ហើយ តែ​អត់​មាន​ឈាម​រត់​”៕ ដោយ ៖ច្រាយ ចំណាន

លោក​វេ​ង សាខុន​រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​(​រូបភាព​ឯកសារ​)​