កុំ​ចេះតែ​ហ៊ាន​!​សម្ដេច​តេ​ជោ បញ្ជា​ឲ្យ​តាម​ចាប់​អ្នក​បង្ហោះ​ព័ត៌មាន​ថា សម្ដេច​ធ្លាក់​យន្ដហោះ​ស្លាប់​ ​

1186

ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងថា ការជេរប្រមាថ នៅតែជាប្រភពនាំទៅដល់ជម្លោះ និងបញ្ឆេះភ្លើងសង្រ្គាមនៅកម្ពុជា បើទោះបីអត់មានអាវុធក៏ដោយនោះ! ចុចអានព័ត៌មានលម្អិត៖ http://www.freshnewsasia.com/index.php/en/localnews/58246-video-inside-307.html

Posted by Fresh News on Monday, June 26, 2017
ចែករម្លែក

(​ភ្នំពេញ​) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ព្រមាន​ឲ្យ​តាម​ចាប់ខ្លួន អ្នក​បង្ហោះ​ព័ត៌មាន​នៅលើ​បណ្ដាញ​សង្គម ដែល​ផ្សាយ​ថាស​ម្តេច​​បាន​ស្លាប់ ក្នុងការ​ធ្លាក់​យន្ដហោះ​មួយ នៅពេលដែល​លោក​ធ្វើដំណើរ ត្រឡប់​ពី​ប្រទេស​វៀតណាម​វិញ កាលពី​ថ្ងៃទី​២៤​ខែមិថុនា​កន្លង​មកនេះ​។

ប្រតិកម្ម​ទៅនឹង​ព័ត៌មាន​ខាងលើ ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ ដល់​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល ក្នុង​ព្រឹក​ថ្ងៃទី​២៦ មិថុនា ២០១៧​នេះ​។ សម្ដេច​តេ​ជោ ព្រមាន​ម្ចាស់​គណនេយ្យ ដែល​បង្ហោះ​ព័ត៌មាន​បង្កចលាចល​ថា ត្រូវ​រត់​ឲ្យ​លឿន​ក្រែង​លោ​គេ​ទៅ​ទាន់​។ ក្នុង​ឥរិយាបទ ងាក​ទៅខាង​ក្រោយខ្នង​របស់ ដែលមាន​មន្ត្រីការទូត​បរទេស​អង្គុយ​នៅ​ទីនោះ​សម្ដេច​បាន​ចោទ​សំណួ​​រ​ឡើង​ថា “…​អញ្ចឹង​អស់លោក​ថា អាហ្នឹង​សិទ្ធិ​បញ្ចេញមតិ​ឬ​? តើ​នៅ​ប្រទេស​អស់លោក អាហ្នឹង​ជា​សិទ្ធិ​បញ្ចេញមតិ​ឬ​? អាហ្នឹង​ត្រូវ​តាម​​រក​វា​…​រួមទាំង​នាំ​ក្ដីក្ដាំ នៅឯ​តុលាការ​។ មកពី​អី​?…”​។​
​ ​
​សារ​នៃ​ព័ត៌មាន​ក្លែងក្លាយ ដែល​សរសេរ​ពោរពេញ ដោយ​កំហុស​អក្ខរាវិរុទ្ធ​នោះ មាន​សេចក្ដី​ដើម​ទាំងស្រុង​ថា “​សម្ដេច ហ៊ុន សែន ស្លាប់​ហើយ​បងប្អូន កាលពី​ម្សិលមិញ នៅវេលា​ម៉ោង​១១ និង​៣០​នាទី ព្រឹក ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៧​។ សម្ដេច ហ៊ុន សែន ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម ធ្លាក់​យន្ដហោះ ពេលនេះ​ស្លាប់​ហើយ​។ ចូលរួម​សោកស្ដាយ​ផង​!”៕ ប្រភព៖facebook