កុំ​ចេះតែ​ហ៊ាន ស្រោមអនាម័យ​ក៏​អាចមាន​ផល​រំខាន​ដែរ​

1692
ចែករម្លែក

ស្រោមអនាម័យ​គឺជា​ជម្រើស​នៃ​ការពន្យា​កំណើត​មួយ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ព្រមទាំង​អាច​អាចជួយ​បន្ថយ​ការឆ្លង​ជំងឺអេដស៍ និង​ជំងឺ​កាមរោគ​ផ្សេងៗ​ទៀត​។ តាមពិតទៅ ស្រោមអនាម័យ​គឺ​ពិបាក​នឹង​បរាជ័យ​ណាស់​នៅពេល​ប្រើ​វា​ដើម្បី​ពន្យា​កំណើត​។ ប៉ុន្តែ​មាន​អ្នកខ្លះ​ជឿថា ស្រោមអនាម័យ​អាចមាន​ផល​រំខាន​របស់​វា​ដែរ​។​

​ជាតិ​កៅស៊ូ​របស់​ស្រោមអនាម័យ​អាច​បង្កបញ្ហា​អា​ឡែ​ហ្ស៊ី​បាន អជ្ញាធរ​សុខាភិបាល​បាន​ឲ្យ​ដឹងថា ទាំង​ស្រោមអនាម័យ​បុរស និង​ស្ត្រី​គឺ​មិនមាន​ផល​រំខាន​អ្វី​ទាំងអស់ លើកលែងតែ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​លើ​មនុស្ស​មួយចំនួន​ប៉ុណ្ណោះ​។ តាមពិតទៅ ស្រោមអនាម័យ​ស្ត្រី មានឱកាស​បង្ក​អា​ឡែ​ហ្ស៊ី​តិចជាង​ស្រោមអនាម័យ​បុរស​ទៅទៀត​។ អាកា​រៈអា​ឡែ​ហ្ស៊ី​នឹង​ជាតិ​កៅស៊ូ​របស់​ស្រោមអនាម័យ​អាច​នឹង​កើតឡើង​នៅ​រយៈពេល​ពីរ​បី​នាទី​ក្រោយពី​ប៉ះពាល់​វា​។ អាកា​រៈទាំង​នោះ​មានដូចជា​៖
– ស្បែក​ទៅជា​ក្រហម និង​រលាក​
– ឡើង​កន្ទួល និង​ហើម​ស្បែក​
– ឡើង​ក្រហមៗ​នៅ​កន្លែង​ដែល​ប៉ះពាល់​នឹង​ស្រោមអនាម័យ​
– ពិបាក​ដកដង្ហើម​

​ការដែល​ពី​បាក​ដកដង្ហើម​ខ្លាំង ដោយមាន ឬ​គ្មាន​ការធ្លាក់ចុះ​របស់​សម្ពាធ​ឈាម គឺជា​សញ្ញា​នៃ​ប្រតិកម្ម Anaphylaxis ដែលជា​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ធ្ងន់ធ្ងរ​បំផុត និង​ត្រូវការ​ការព្យាបាល​ជាបន្ទាន់​។​

​សារធាតុ​សម្លាប់​មេជី​វិត​ឈ្មោល​អាច​បង្ក​ការ​រលាក រមាស់ និង​ក្រហម បើសិនជា​អ្នកប្រើប្រាស់​សារធាតុ សម្លាប់​មេជី​វិត​ឈ្មោល​ដើម្បី​បង្កើន​ការការពារ​កុំ​ឲ្យ​មាន​ផ្ទៃពោះ អ្នក​ប្រហែលជា​ត្រូវ​ពិនិត្យ​ទៅលើ​សារធាតុ​គីមី​ទាំងអស់នោះ​សិន​ហើយ ព្រោះ​វា​ច្រើនតែ​មិន​ដូចគ្នា​នឹង​ការប្រើ​ស្រោមអនាម័យ​ទេ​។ បើសិនជា​អ្នក​កំពុង​តែមាន​រោគសញ្ញា​អា​ឡែ​ហ្ស៊ី តែ​មិនមែន​ដោយសារតែ​ជាតិ​កៅស៊ូ​របស់​ស្រោមអនាម័យ​ទេ អ្នក​គួរតែ​បន្ទោស​ទៅលើ​សារធាតុ​សម្លាប់​មេជី​វិត​ឈ្មោល​នេះហើយ ដែលជា​ទូទៅ​គឺ​វា​បង្ក​អាកា​រៈរ​លាក​នៅ​កន្លែង​ដែល​ប៉ះពាល់​វា​តែម្តង​។​

​ការបង្ក​រោគ​ផ្សិត​អាចជា​ផល​រំខាន​មួយ​សម្រាប់​ស្ត្រី​ដែ​ឬ​បើសិនជា​ស្រោមអនាម័យ​ដែល​គាត់​ប្រើ​នោះ​មាន​លាយ​ជាមួយ​សារធាតុ​សម្លាប់​មេជី​វិត​ឈ្មោល​ដែរ​។​

​ការប្រើប្រាស់​ស្រោមអនាម័យ​មិនបាន​ត្រឹមត្រូវ​ក៏​ប្រឈម​ខ្ពស់​នឹង​ការ​មាន​ផ្ទៃពោះ​ដែរ ពិតណាស់​ផល​រំខាន​ខ្លាំង​បំផុត​នៃ​ការប្រើប្រាស់​ស្រោមអនាម័យ​មិនបាន​ត្រឹមត្រូវ​គឺ​ធ្វើ​ឲ្យ​មាន​ផ្ទៃពោះ​នេះឯង​។ យក​ល្អ​គួរតែ​យល់ដឹង​អំពី​របៀប​នៃ​ការពាក់​ស្រោម​ឲ្យ​បាន​ត្រឹមត្រូវ​ផង​។ ជាក់ស្តែង មនុស្ស​ភាគច្រើន​ប្រើ​ស្រោមអនាម័យ​ដែល​បរាជ័យ​មាន​រហូតដល់ ១៤ ទៅ​១៥​ភាគរយ​ឯណោះ​។ ចូរ​ចាំ​ថា ស្រោមអនាម័យ​មួយ​ប្រើ​បានតែ​ម្តង​ប៉ុណ្ណោះ​៕ ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន

#