កុំ​ជោរ​ជាមួយ​វៀតណាម​កុំម្មុយនីស្ត​! ១៥​នាក់​​ទៀត​ចាប់​កាត់ទោស​ដាក់​គុក​ដោយសា​រ​តវ៉ា​ប្រឆាំង​

495
ចែករម្លែក
  • 52
    Shares

​មនុស្ស​១៥​នាក់​ទៀត ត្រូវបាន​បញ្ជូន​ចូល​គុក​ចំពោះ​ការ​ញុះញង់ ឬ​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុងអំឡុង​បាតុកម្ម​កាលពី​ខែ​មិថុនា​ឆ្នាំមុន​ប្រឆាំងនឹង​ច្បាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​(SEZ) ។​ពួកគេ​ត្រូវបាន​តុលាការ​មួយ​ក្នុង​ខេត្ត​ប៊ិញ ធួន កាត់ទោស​កាលពី​ថ្ងៃ​ព្រហស្បត៍ទី​៧​មីនា អោយ​ជាប់គុក​រវាង​២​ឆ្នាំទៅ​៣​ឆ្នាំ​កន្លះ ចំពោះ​ការចោទប្រកាន់​«​រារាំង​ឬ​រំខាន​​សណ្តាប់ធ្នាប់​សាធារណៈ​»​។​

​សូមបញ្ជាក់​ថា បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ជួល​ដី​អោយ​បរទេស​៩៩​ឆ្នាំ​ដើម្បី​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស បាន​នាំ​ដល់​កុបកម្ម​ដុត​ប៉ុស្តិ៍​ប៉ូលិស បិទ​ផ្លូវ​និង​បង្ក​របួស​ដល់​​ប៉ូលិស​ជាច្រើ​នាក់​។​វា​ក៏​នាំអោយ​មាន​ការចាប់ខ្លួន​កាត់ទោស​នៅ​ខេត្ត​ប៊ិញ​ធួន ខេត្ត​ខាញ់​ហ័រ ខេ​ត្តនិញ​ប៊ិញ ខេត្ត​ដុង​ណាយ​ព្រមទាំង​នៅ​ក្រុង​ហូ​ជី​មី​ញ​។​បាតុករ​-​កុបករ​ជាង​១០០​នាក់​ហើយ​ត្រូវបាន​ចាប់​ដាក់គុក​ពី​បទ​ចោទប្រកាន់​ថា​«​រំខាន​សណ្តាប់ធ្នាប់​សាធារណៈ​»​។​

​អ្នក​ប្រឆាំង​តវ៉ា​មួយចំនួន​ធំ​ទៀត​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​នៅឡើយ ចំពោះ​ការប្រឆាំង​នឹង​មន្ត្រី​អនុវត្តន៍​ច្បាប់​និង​បំផ្លាញ​ទ្រព្យ​សាធារណៈ​ដោយ​ចេតនា​។​

​ក្នុង​សវនាការ​នៅ​ខេត្ត​ប៊ិញ ធួន​នេះ ក្រុម​រដ្ឋ​អាជ្ញា​បាន​និយាយថា ចុង​ចម្លើយ​បាន​ញុះញង់​បង្ក​ហិង្សា ចោល​វត្ថុ​រឹង​ដាក់​ប៉ូលិស​និង​បង្ក​ការខូចខាត​យានយន្ត​លើ​នៅ​ផ្លូវ​ជាតិ​ក្នុង​​ខេត្ត បិទ​ផ្លូវ​ធ្វើ​អោយ​ស្ទះចរាចរណ៍​អស់​១៥​ម៉ោង និង​បង្ក​អោយ​ប៉ូលិស​របួស​ជាច្រើន​នាក់​កាលពី​ថ្ងៃ​១០​មិថុនា​ឆ្នាំ​មុន​។​

​បើ​តាម​សារព័ត៌មាន​អន​ឡាញ​របស់​វៀតណាម​vnexpress ចុង​ចម្លើយ​ទាំងអស់​សុទ្ធតែ​បាន​សារភាព​ទទួលកំហុស និង​បាន​សុំ​បន្ធូរបន្ថយ​ទោស​ពី​ចៅក្រម​។​

​បាតុកម្ម​នៅ​ប៊ិញ​ធួណ ជា​ផ្នែក​មួយ​នៃ​ការផ្ទុះ​ការតវ៉ា​ប្រឆាំង​នៅ​ទូទាំង​ប្រទេស​វៀតណាម​កា​លពី​ថ្ងៃ​១០-១១ មិថុនា​ឆ្នាំ​មុន ។​មនុស្ស​រាប់ពាន់​នាក់​បាន​នាំគ្នា​ចេញ​មក​តាម​ដងផ្លូវ​​នៅ​ក្រុង​ហាណូយ ដា​ណាំង ហូ​ជី​មី​ញ និង​ខេត្ត​ជាច្រើន​ដើម្បី​ប្រឆាំង​ជំទាស់​នឹង​ច្បាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​។​ពួកគេ​ប្រឆាំងនឹង​ការជួល​ដី​អោយ​អ្នក​វិនិយោគ​រយៈពេល​៩៩​ឆ្នាំ​​ដោយ​ពួកគេ​និយាយថា​វា​នឹង​ប៉ះពាល់​អធិបតេយ្យភាពរ​បស់​វៀតណាម​។​

​ក្រោយ​បាតុកម្ម​នោះ ប៉ូលិស​បាន​ចាប់ផ្តើម​ចាប់ខ្លួន​អ្នក​តវ៉ា​ប្រឆាំង​រាប់រយ​នាក់ ដោយ​អះអាង​ថា​ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​ប្រឆាំង​រដ្ឋ​ក្រោម​ការ​ញុះញង់​ពី​អង្គការ​នានា​ដែល​​មាន​មូលដ្ឋា​នៅ​បរទេស​ដោយ​ប្រើ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​បំភ្លៃ​អំពី​ច្បាប់​នេះ​។​ទោះជា​យ៉ាងណា​ចាប់តាំងពី​ពេលនោះ​មក ពង្រាង​ច្បាប់​នេះ​ត្រូវបាន​សភាជាតិ​ផ្អាក​លើក​​យកមក​ពិភាក្សា​អនុម័ត​រហូត​ដល់​សព្វ​ថ្ងៃ​៕​ដោយ​៖​វាសនា​