កុំ​តាំងខ្លួន​ធ្វើជា​ម៉ែឪ​របស់​កម្ពុជា​

313

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង ការបរទេស​អាមេរិក​កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ដែលមាន​ចរិត ជា​លក្ខខណ្ឌផង ជាការ​គំរាម​ផង គឺជា​ការរំលោភ យ៉ាង​ជាក់ស្តែង​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់កម្ពុជា ជាការ​បំពាន​យ៉ាង​កំរោល​ទៅលើ​គោលការណ៍​ឯករាជ្យ​ជាតិអធិបតេយ្យ​ជាតិ និង​ធ្វើឱ្យប៉ះពាល់​យ៉ាង ធ្ងន់ធ្ងរ​ទៅដល់​ដំណើរការ​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ។​
​ ​
​សេចក្តីថ្លែងការណ៍​នោះបាន ស្នើឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដោះលែង លោក កឹម សុខា ដោយ​គ្មាន លក្ខខណ្ឌ ការដាក់ឱ្យ​ដំណើរការ​ឡើងវិញ គណបក្ស​សង្គ្រោះ​ជាតិ ការអនុញ្ញាតឱ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ មួយចំនួន​បន្តសកម្មភាព​ដដែល ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ….​បើ​មិន​ដូច្នោះ​ទេ អាមេរិក​នឹង​ចាត់ វិធាន​ការមិន​ផ្តល់​ទិដ្ឋាការ​ដល់​បុគ្គល មួយចំនួន ដែលជា​អ្នកទទួលខុសត្រូវ​ធ្វើឱ្យ​ប៉ះពាល់ ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ អាមេរិក​ដែល កំពុង​តាំងខ្លួន​ធ្វើជា​ម៉ែឪ​របស់​កម្ពុជា ថែមទាំង​គំរាម​ទៀតថា គេ​នឹង​បន្ត​តាម ដាន​ស្ថានការណ៍ និង​ចាត់វិធានការ ថែមទៀត​តាម​ការចាំបាច់ ។​
​ ​
​គ្មានអ្វី​គួរឱ្យ​សង្ស័យ​ទេ បើ​ផ្អែក តាម​សេចក្តីថ្លែងការណ៍​នេះ ជាមួយ និង​សម្តី​សារភាព​របស់ កឹម សុខា កាលពី​ឆ្នាំ​២០១៣ គឺ​អាមេរិក​នេះឯង ហើយ​ជា​មេខ្លោង​ពិតប្រាកដ​គូសវាស​ផ្លូវ​ដើរ​សម្រាប់​ឱ្យ​ជន ក្បត់ជាតិ​ធ្វើ សកម្មភាព​តាមរយៈ​ចលនា​បដិវត្តន៍​ពណ៌ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន កម្ពុជា ។ យើង ចង់​ឆ្លើយតប​ទៅ​អាមេរិក​វិញ​អំពី លក្ខខណ្ឌ ដែល​ពួកគេ​បានលើកឡើងៈ​
​ ​
១- អំពី​កិច្ចព្រមព្រៀង​ទីក្រុង ប៉ារីសៈ ពាក្យ​នេះ​មានតែ​គណបក្ស ប្រឆាំង​ទេ ដែល​ឧស្សាហ៍​និយាយ ហើយ យើង​កម្រ​ឮ​ពាក្យ​នេះ​លេច​ចេញពី ក្រអូមមាត់​របស់​អាមេរិក​ណាស់ ។ ក្រោយ​ពេលដែល​គណបក្ស​ប្រឆាំង ត្រូវ​រំលាយ ទើប​អាមេរិក​បញ្ចោ​ញ ពាក្យ​នេះ​មក​…..​ល្ងង់​ដូចគ្នា ។ យើង ទទួលស្គាល់ថា​ជាគោលការណ៍ គឺ​កិច្ច ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន រួមចំណែក​សំខាន់​ក្នុងការ​បញ្ចប់​ជម្លោះ នៅ​កម្ពុជា ការជួយ​ពូន ជ្រំ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​លូតលាស់ ។ ប៉ុន្តែ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​រំលាយ​ចូល ទៅក្នុង​រដ្ឋធម្មនុញ្ញ កម្ពុជា​កាលពី​ឆ្នាំ​១៩៩៣​រួចស្រេច​ទៅ ហើយ ។ អ្នក​ដែល​ធ្វើ​សកម្មភាព​រំលោភ ទៅលើ​រដ្ឋធម្មនុញ្ញ គឺ​ស្មើនឹង​ការរំលោភ ទៅលើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង ប៉ារីស ហើយ​ពួកនេះ​គេច មិន​ផុតពី​ការ អនុវត្ត​វិធានការ​ច្បាប់​ទេ ជាក់ស្តែង​គឺ ករណី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកនយោបាយ​ប្រឆាំង​មួយចំនួន ដែលជា​ជន​ក្បត់ជាតិ ។​
​ ​
២- អំពី​ករណី កឹម សុខាៈ ជន នេះ​បានធ្វើ​ការសារភាព​ផ្ទាល់​ដោយ​ខ្លួនឯង​អំពី​ការឃុបឃិត​គ្នា​ជា ខ្សែសង្វាក់ ជាមួយ​អាមេរិក​រៀបចំ​ផែនការ​សម្ងាត់ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ដែល កើតចេញពី​បោះឆ្នោត ប្រកបដោយ​លក្ខណៈ​ប្រជាធិបតេយ្យ និង​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ ។ ទង្វើ​របស់ កឹម សុខា និង​បក្ខពួក គឺជា អំពើ​ក្បត់ជាតិ​ដ៏​ធ្ងន់ធ្ងរ និង​មិនអាច​អត់ឱន​ឱ្យបាន​ឡើយ ព្រោះ​វា​អាច​បង្ក គ្រោះថ្នាក់ និង​មហន្តរាយ​ធំធេង​មិន អាច​ប៉ាន់ប្រមាណ​បានឡើយ ប្រសិនបើ សមត្ថកិច្ច​មិន​បង្ក្រាបបាន​ទាន់ពេលវេលា ។ អំពើ​ក្បត់ជាតិ​របស់ កឹម សុខា នឹងត្រូវ​ទទួល​ការផ្តន្ទាទោស តាម​បញ្ញត្តិ នៃ​មាត្រា​៤៤៣ (​ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ បរទេស​) ក្នុង​ផ្នែក​ទី​១ ស្តីពី​អំពើ​ក្បត់ជាតិ និង​អំពើ​ចារកម្ម ជំពូក​២ ស្តីពី​ការ ប៉ះពាល់​សន្តិសុខ​នៃ​រដ្ឋ មាតិកា​ទី​១ ស្តីពី​ការប៉ះពាល់​ដល់​ស្ថាប័ន​ចម្បង របស់​រដ្ឋ គន្ថី​ទី​៤ ស្តីពី​បទល្មើស​ប្រឆាំង នឹង​ជាតិ​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ មាត្រា​៤៤៣​នេះ​បាន ចែង​ច្បាស់​ថា “​ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់ ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ ប្រទូសរ៉ាយ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា ។ ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ត្រូវ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​១៥ (​ដប់​ប្រាំ​) ទៅ​៣០ (​សាមសិប​)​ឆ្នាំ​” ។​

៣-​ការរំលាយចោល​គណបក្ស សង្គ្រោះ​ជាតិៈ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​ចេញ សាលដីកា សម្រេច​រំលាយចោល ចំណែក​មន្ត្រី ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ចំនួន​១១៨​នាក់​ត្រូវ​ហាម​មិនឱ្យ ធ្វើ​នយោបាយ​រយៈ ពេល​ប្រាំ​ឆ្នាំ ។ ការសម្រេច​នេះ​ធ្វើឡើង ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់​យ៉ាង ច្បាស់លាស់ ហើយ​ក៏បាន​ឆ្លុះបញ្ចាំង ឱ្យឃើញ​ទៀតថា សាលដីកា​របស់ តុលាការ​កំពូល​នេះ​បានរួម​ចំណែក ដល់​ការពង្រឹង ការគោរព និង​ការ អនុវត្ត​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន ស្របតាម​គោលការណ៍​នីតិរដ្ឋ និង លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ ឯករាជ្យ អធិបតេយ្យ និង​ការពារ សន្តិភាព និង​ការអភិវឌ្ឍ​ដើម្បី​ភាពសុខសាន្ត​របស់​ប្រជាជន និង​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​ព្រមទាំង ប្រឆាំងនឹង​ការជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​របស់​ពួក​បរទេស​ទៀតផង ។​
​ ​
៤- អំពី​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួនៈ បច្ចុប្បន្ន នេះ​នៅ​ប្រ​ទស​កម្ពុ​ជាមាន​អង្គការ មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក និង​ក្រៅ ប្រទេស​មាន​ជាង​៣.០០០ ដែល​បាន​ចុះ បញ្ជី​ត្រឹមត្រូវ និង​កំពុង ប្រតិបត្តិការ ។ អង្គភាព​សារព័ត៌មាន​ជាតិ និង​អង្គភាព សារព័ត៌មាន​បរទេស​មាន​ចំនួន​៥៣០ អង្គភាព ក្នុងនោះ​កាសែត​ផ្សាយ​ជា ភាសា​ខ្មែរ​ចំនួន​១៣៩​អង្គភាព កាសែត ផ្សាយ​ជា​ភាសាបរទេស​៤៣​អង្គភាព ទស្សនា វ​ដ្តី​៣០៦ អង្គភាព និង​ព្រឹត្តិបត្រ ព័ត៌មាន​៤២​អង្គភាព ។​
​ ​
​វិទ្យុ​មាន​ចំនួន​២១១​ស្ថានីយ ក្នុងនោះ​វិទ្យុ​បរទេស​១០​ស្ថានីយ ទូរទស្សន៍ ផ្សាយ​ផ្ទាល់​២១​ស្ថានីយ ទូរទស្សន៍​ផ្សាយ​បន្ត​១១២​ស្ថានីយ ទូរទស្សន៍​ផ្កាយរណប​មួយ​ស្ថានីយ ទូរទស្សន៍​ឌីជីថល (Pay-TV) ប្រាំ​ស្ថានីយ ទូរទស្សន៍​អន​ឡាញ​៥៨​អង្គភាព ។ ការិយាល័យ​តំណាង​ទីភ្នាក់ងារ​សារ ព័ត៌មាន​បរទេស និង​ការិយាល័យ តំណាង វិទ្យុទូរទស្សន៍​បរទេស​ប្រចាំ ការ អចិន្ត្រៃយ៍​មាន​២១ អង្គភាព ។​
​ ​
​ដោយឡែក​ករណី​កាសែត The Cambodia Daily គឺ​កាសែត​នេះ បាន​ប្រព្រឹត្តិ​ល្មើស​លើ​បទបញ្ញត្តិ​ស្តីពី ពន្ធដារ ដោយ​មិនបាន​ប្រកាស​បង់ពន្ធ តាំងពី​ឆ្នាំ​២០០៧ មក ។ ជនជាតិ​ណា ក៏ដោយ​រាប់ទាំង ប្រជាជន​កម្ពុជា​ខ្លួន ឯង ត្រូវមាន​កាតព្វកិច្ច​ប​ង់​ពន្ធ​ជូន​រដ្ឋ ដែល​មានចែង​ក្នុង​ច្បាប់ ។ នៅ​គ្រប់​ប្រទេស ទាំងអស់ រាប់ទាំង​សហរដ្ឋ អាមេរិក ផង អ្នកជំនួញ ហើយក៏​មាន សិល្បករ និង​កីឡាករ សុទ្ធ​តែមាន កាតព្វកិច្ច​បង់ពន្ធ ដែល​កន្លងមក​មាន ក្រុមហ៊ុន និង​សិល្បករ កីឡាករ​ល្បីៗ​តែង​ប្រឈមមុខ​ផ្លូវច្បាប់ ដោយសារ តែ​គេចវេះ​មិន​បង់ពន្ធ ។ មាន​ស្ថាប័ន ព័ត៌មាន​បរទេសមួយ​ចំនួន បាន​ប្តឹងទៅ ក្រសួង​ព័ត៌មាន ទាមទារ​ឱ្យ​កាសែត​The Cambodia Daily បង់ពន្ធ​ជូន​រដ្ឋ​ដូច​ពួក គេ​ដែរ ដើម្បី​បង្កើត​សមធម៌ ក្នុងចំណោម អ្នក​បង់ពន្ធ ។ កាសែត​នេះ បាន​ចំណូល មកពី​ការផ្សាយពាណិជ្ជកម្ម​ជាច្រើន ដែលមាន​ក្រុមហ៊ុន​ខ្លះ​តម្រូវ ឱ្យមាន​ការ ដេញថ្លៃ​ជា​អន្តរជាតិ ។ ករណី​កាសែត The Cambodia Daily ពាក់ព័ន្ធ​តែ​ជាមួយ កាតព្វកិច្ច​នៃ​ការបង់ពន្ធ​តែប៉ុណ្ណោះ មិន​ទាក់ទង​ទៅនឹង​សេរីភាព​នៃ សារព័ត៌មាន​ទេ ។ ចំពោះ​ករណី​អង្គការ NDI រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច បញ្ឈប់​សកម្មភាព​អង្គការ​នេះ នៅ​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០១៧ ព្រោះ​បាន ប្រព្រឹត្តិ​ខុស​ទៅនឹង​ច្បាប់ ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ចូល​ជា​ធរមាន តាំងពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥ ប៉ុន្តែ NDI មិន​បានដាក់​ពាក្យសុំ​ចុះបញ្ជី​នៅ​ក្រសួង ការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ​ទេ រហូត ដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ទើប ដាក់​ពាក្យសុំ ។ ប៉ុន្តែ​ក្នុងអំឡុងពេល រង់ចាំ​ការសម្រេច​ចុះបញ្ជី​ពី​សំណាក់ ក្រសួងការបរទេស ក៏ ណ​ឌី មិនបាន​ផ្អាក សកម្មភាព​របស់ខ្លួន​ដែរ ។ រាជ​រដ្ឋា ភិ​បាល​កម្ពុជា​នឹង​បន្ត​ចាត់វិធានការ បែបនេះ ចំពោះ​សមាគម ឬ​អង្គការ មិនមែន​រដ្ឋាភិបាល​ណា ដែល​មិន គោរព​តាមច្បាប់​ស្តីពី​សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង ច្បាប់​ផ្សេងៗ​ទៀត​នៃ​ព្រះរាជាណាចក្រ កម្ពុជា ប៉ុន្តែ​លើកទឹកចិត្ត​សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល ដែលជា​ដៃគូ សហការ​ស្មោះត្រង់​ធ្វើ​សកម្ម​ភាពស្រប ច្បាប់ ដើម្បី​ផលប្រយោជន៍​សង្គមជាតិ យើង ។​
​ ​
​យើង​សង្ឃឹមថា អាមេរិក នឹង យល់បាន​អំពី​រឿងនេះ ហើយ​បញ្ឈប់ ការតាំង​ខ្លួន​ជាស​ត្រូវ​ជាមួយ​ប្រជាជន កម្ពុជា បញ្ឈប់​ការតាំង​ចិត្ត​ធ្វើជា​ម៉ែឪ របស់​កម្ពុជា ដកខ្លួន​ចេញ​ឱ្យ​ឆ្ងាយ​ពី​ការ​ឈរ​ធ្វើជា​អ្នកតំណាង ឱ្យ​គណបក្ស ប្រឆាំង​មួយ ដែល​ត្រូវបាន​រំលាយ ចោល​ដោយ​ច្បាប់ ឈប់​ធ្វើជា​អ្នកនាំពាក្យ​ឱ្យ​ពពួក ជន​ក្បត់ជាតិ នៅ​កម្ពុជា ។ អាមេរិក​ត្រូវ​រួមចំណែក​ជួយ​លើកស្ទួយ ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឱ្យ​កាន់តែ​បោះជំហាន​ទៅមុខ​ខ្លាំងក្លា ថែមទៀត ។ ជាមួយគ្នានេះ អាមេរិក ក៏ត្រូវ​តែ​ដឹង ត្រូវតែ​ស្គាល់ ត្រូវតែ​យល់ ឱ្យ​ច្បាស់​អំពី​កម្ពុជា គឺថា រាជរដ្ឋាភិបាល​កម្ពុជា​គោរព​យ៉ាង​ម៉ឺងម៉ាត់​គោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីនិយម ពហុបក្ស និង​ការគោរព​សិទ្ធិមនុស្ស ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​រក្សា​សិទ្ធិ ដាច់ខាត​ក្នុងការ​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី មិន អនុញ្ញាតឱ្យ​មានការ​ជ្រៀតជ្រែក ការ រំលោភបំពាន និង​ការបង្គាប់បញ្ជា ណាមួយ​ឡើយ ៕ ដោយៈ លី ទួង​