កុំ​តែ​បាន​របាំង​ផ្លូវ​ជួយ​ទប់ កុំ​អី​ធ្លាក់​ចំណោត​ថ្មភ្នំ​បាត់​

1261
ចែករម្លែក

​នេះ​ជា​ទិដ្ឋភាព​ដ៏​គួរឱ្យ​ព្រឺព្រួច ដែល​រថយន្តក្រុង​មួយគ្រឿង​កុំ​តែ​បាន​របាំង​ផ្លូវ​ជួយ​ទប់ កុំ​អី​ធ្លាក់ ពី​ចំណោត​ថ្មភ្នំ​ដែលមាន​ទឹក​ហូរ​ខ្មួលខ្មាញ់​នៅ​ពីក្រោម​គួរឱ្យខ្លាច​បាត់ទៅហើយ​។

​នៅក្នុង​វីដេអូ​ឃ្លី​ប​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម គេ​ឃើញ​តៃកុង​ព្យាយាម​បត់ រថយន្តក្រុង​សន្សឹមៗ​កេវ​ចំណុច​ផ្លូវ​កោង​ខ្លាំង​។ ពេលនោះ​ស្រាប់តែ​រថយន្ត​បាន​រអិល ជ្រុល​ទៅបុក​ធ្លាយ​របាំង​ផ្លូវ ប៉ុន្តែ​ដោយសារ​បាន​របាំង​ផ្លូវ​ជួយ​ទប់​ទើប​វា​មិន​ធ្លាក់​ចុះទៅ​ក្រោម​។​

ហេតុការណ៍​ដ៏​គួរឱ្យ​ព្រឺព្រួច​កាលពីពេល​ថ្មីៗ​នេះ ត្រូវគេ​ថត​បាន​នៅ​ទំនប់​វា​រី​អគ្គិសនី មួយ​ដែល​បច្ចុប្បន្ន​កំពុងស្ថិត​ក្រោម​ដំណើរការ​សាងសង់​នៅ​អ៊ី​ទូ​អាន​ហ្គោ (Ituango) ប្រទេស​កូ​ឡុំ​ប៊ី​។

​ប៉ុន្តែ​ជា​សំណាងល្អ ពេលនោះ​គ្មាន​អ្នកដំណើរ​ជិះ​សូម្បីតែ​ម្នាក់ ហើយ​តៃកុង​ត្រូវបាន ជួយសង្គ្រោះ​។ យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា ប៉ូលិស​បាន​ប្រើ​រថយន្តស្ទូច​ដើម្បី​ទាញ រថយន្តក្រុង​នេះ​ទៅលើ​ផ្លូវថ្នល់​វិញ ធ្វើឱ្យ​តៃកុង​រួច​ផុតពី​គ្រោះថ្នាក់​ទាំង​ព្រលឹង​នៅ​ចុង​សក់​៕ ប្រែ​សម្រួល​: ខុម​