តោមួយក្បាលបានវាយប្រហារអ្នកលេងប៉ាហ៊ីដ៏ល្បីល្បាញម្នាក់ឈ្មោះ ហាម៉ាដា កូតា (Hamada Kouta) យ៉ាងសាហាវនៅចំពោះមុខអ្នកទស្សនាយ៉ាងច្រើនដែលមាន ទាំងចាស់ទាំងក្មេង ពេលកំពុងសម្ដែងនៅទីក្រុងលូហ្គានស៍ (Lugansk) ប្រទេស អ៊ុយក្រែន កាលពីពេលថ្មីៗនេះ។
វាបានខាំដៃ ជើង និងខ្នងរបស់បុរសវ័យ ៣២ ឆ្នាំរូបនេះឡើងលិចចង្កូម ហើយខ្វាច រយះជាច្រើនកន្លែង។ បុរសមកពីប្រទេសអេហ្ស៊ីបរូបនេះបានប្រយុទ្ធតតាំងនឹងតោយ៉ាង ក្លាហានរហូតដល់តោព្រមដកថយចូលទៅក្នុងទ្រុងវិញ៕ ប្រែសម្រួលៈ ខុម