កុំ​លាក់​! មាន​សមត្ថភាព​ពិសេស Cambodia’s Got Talent កំពុង​រង់ចាំ​

1191

កម្មវិធីបង្ហាញសមត្ថភាពទេពកោសល្យដ៏ធំបំផុតលើពិភពលោក CAMBODIA'S GOT TALENT រដូវកាលទី 2 បានចាប់ផ្ដើមហើយ! វគ្គជម្រុះដំបូងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី 29 ខែ កក្កដា ឆ្នាំ 2017 នេះចាប់ពីម៉ោង 8ព្រឹកតទៅ នៅក្នុងផ្សារទំនើបភូពុយ ទីរួមខេត្តបាត់ដំបង និងនៅថ្ងៃអាទិត្យទី 30 ខែ កក្កដា ឆ្នាំ 2017 នេះចាប់ពីម៉ោង 8ព្រឹកតទៅ នៅក្នុងសណ្ឋាគារសុខាអង្គរ ទីរួមខេត្តសៀមរាប។ សូមត្រៀមខ្លួនត្រៀមសមត្ថភាពទេពកោសល្យរបស់លោកអ្នក ដើម្បីបង្ហាញពិភពលោកឲ្យបានឃើញក្នុងកម្មវិធីដ៏ល្បីកក្រើកនេះ។ ជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ 100 លានរៀល នឹងក្លាយជាសិល្បករជំនាន់ថ្មីប្រចាំទូរទស្សន៍ហង្សមាស និង រស្មីហង្សមាស HDTV។ ពាក្យចូលរួមបង្ហាញសមត្ថភាពមានដាក់លក់ហើយនៅក្រុមហ៊ុន ហង្សមាសវីដេអូ និងនៅគ្រប់ស្ថានីយប្រេងឥន្ធនៈ តេលា ទូទាំងប្រទេស។ ទូរស័ព្ទសាកសួរព័ត៌មានលម្អិត៖ 095 980 525 facebook.com/CambodiasGotTalent youtube.com/CambodiasGotTalent

Posted by Cambodia’s Got Talent on Thursday, July 27, 2017
ចែករម្លែក

​ទស្សនា​វីដេអូ​៖

សម្រាប់​អ្នក​ដែល​ក្លាហាន​មាន​សមត្ថភាព​ទេពកោសល្យ​គ្រប់​ប្រភេទ​ដូចជា រាំ ច្រៀង សៀក​រហស្សកម្ម ធ្វើ​ត្រាប់​ឬ​កាយវិការ​តាម​សត្វ លេង​ឧបករណ៍​ភ្លេង កំប្លែង ក្បាច់គុន ពត់​ខ្លួន ហក់លោត អភិនីហារ និង​ទេពកោសល្យ​ពិសេស​ផ្សេងៗ​ទៀត ឥឡូវនេះ​ដល់ពេល​ត្រូវ​បង្ហាញ​ទៅកាន់​មនុស្ស​ទូទាំង​ពិភពលោក​ឱ្យបាន​ដឹង​ហើយ នៅក្នុង​កម្មវិធី Cambodia’s Got Talent រដូវ​កាល​ទី​២​។​

​តាមរយៈ​ការផ្សព្វផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV បានឱ្យដឹងថា កម្មវិធី​ប្រឡង​សមត្ថភាព​ទេពកោសល្យ​លំដាប់ថ្នាក់​ពិភពលោក Cambodia’s Got Talent រដូវ​កាល​ទី​២ ចាប់ផ្ដើម​ទទួល​ចុះឈ្មោះ​បេក្ខជន​ឱ្យ​ចូលរួម​ប្រកួតប្រជែង​ហើយ​។​

​វគ្គ​ជម្រុះ​ដំបូង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៧ នេះ​ចាប់ពី​ម៉ោង ៨​ព្រឹក​តទៅ នៅក្នុង​ផ្សារ​ទំនើប​ភូ​ពុ​យ ទី​រួម​ខេត្តបាត់ដំបង និង​នៅ​ថ្ងៃអាទិត្យ​ទី ៣០​ខែ កក្កដា ឆ្នាំ 2017 នេះ​ចាប់ពី​ម៉ោង 8​ព្រឹក​តទៅ នៅក្នុង​សណ្ឋាគារ​សុខា​អង្គរ ទី​រួម​ខេត្តសៀមរាប​។​

​ចឹ​ង​កុំ​ភ្លេច​ត្រៀមខ្លួន​ណា មក​ចូលរួម​បង្ហាញ​សមត្ថភាព​ទេពកោសល្យ ឲ្យ​ពិភពលោក​បានឃើញ​ក្នុង​កម្មវិធី​ដ៏​ល្បី​កក្រើក​នេះ​។ ជយលាភី​នឹង​ទទួលបាន​ប្រាក់រង្វាន់ ១០០​លាន​រៀល នឹង​ក្លាយជា​សិល្បករ​ជំនាន់​ថ្មី​ប្រចាំ​ទូរទស្សន៍​ហង្ស​មាស និង រស្មី​ហង្ស​មាស HDTV​។​

​ពាក្យ​ចូលរួម​បង្ហាញ​សមត្ថភាព​មាន​ដាក់លក់​ហើយ​នៅ​ក្រុមហ៊ុន ហង្ស​មាស​វីដេអូ និង​នៅ​គ្រប់​ស្ថានីយប្រេងឥន្ធនៈ តេ​លា ទូទាំងប្រទេស​។ ទូរ​សព្ទ​សាកសួរ​ព័ត៌មាន​លម្អិត​៖ 095 980 525៕

​ដោយ​៖ ថា ម៉ា​លីដា​/Sabay​