កុំ​ឲ្យ​ចាញ់​តារាចម្រៀង ពេជ្រ សោ​ភា​, ពលករ​ខ្មែរ​​បី​ឆ្កែ​មកលេង​ស្រុក​!

1086

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: បទ​ចម្រៀង “​បី​ឆ្កែ​ចូល​រាំ​” របស់​អ្នកស្រី ពេជ្រ សោភា សម្រាប់​អង្រួន​បេះដូង​យុវជន និង​យ​វ​តី សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ គឺ​បានធ្វើ​ឲ្យ​មានការ​ទាក់ទាញ​យ៉ាងខ្លាំង​ផងដែរ​។ ប៉ុន្តែ​ក្រឡេក​មើលទៅ​ពលករ​ខ្មែរ​ចំណាកស្រុក​ឯណោះ​វិញ ក៏​មិន​ចាញ់​តារាចម្រៀង ពេជ្រ សោភា ប៉ុន្មាន​ដែរ គឺ​ពួកគាត់​បាន​បី​យក​ឆ្កែ ដែលជា​ទីស្រលាញ់​ឆ្លងដែន​ពី​ប្រទេស​ថៃ យកទៅ​លេង​ស្រុកកំណើត​។​

​នៅក្នុង​បទ​ចម្រៀង “​បី​ឆ្កែ​ចូល​រាំ​” គឺ​អ្នកស្រី ពេជ្រ សោភា បាន​ច្រៀង​ថា “…​ដាក់​ទៅ​បង​អើយ សុំ​រាំ​ឲ្យ​ឆ្ងាញ់ បី​ឆ្កែ​ចូល​រាំ ពូ​មីង​កុំ​ប្រកាន់ បងប្អូន​ត្រូវ​ចាំ ឆ្នាំ​នឹង​ឆ្នាំចរ​។ ចាក់​បទ​អី ខ្ញុំ​រាំ​បទ​នឹង ព្រោះថា ឆ្នាំ​នឹង​បី​ឆ្កែ​ចូល​រាំ​…”​។​

​ទាក់ទង​ការ​បី​ឆ្កែ​នេះ ងាក​មក​មើល​ពលករ​ខ្មែរ​ដែល​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ ក៏​មិន​ឲ្យ​ចាញ់​តារាចម្រៀង ពេជ្រ សោភា នោះទេ​។ ការដែល​មិន​ចាញ់​នោះ គឺ​ពួកគាត់​បាន​បី​ឆ្កែ​ធំៗ (​ពេជ្រ សោភា បីកូន​ឆ្កែ​) ឈរ​តម្រង់​ជួរ​នៅក្រោម​ដំបូល​តង់​នៅ​ច្រកព្រំដែន​កម្ពុជា ថៃ ដើម្បី​មកលេង​ស្រុកកំណើត​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ខាងមុខនេះ​។

​ទាំង​បទ​ចម្រៀង​បី​ឆ្កែ​ចូល​រាំ និង​ពលករ​បី​ឆ្កែ​មកលេង​ស្រុក គឺ​សុទ្ធតែ​បានបង្ហាញ​ពី​ការទាក់ទាញ​ម្យ៉ាង​ម្នាក់​។​

​សូមជម្រាបថា ក្រៅពី​តារាចម្រៀង ពេជ្រ សោភា ចេញ​បទ ”​បី​ឆ្កែ​ទៅ​រាំ​” សម្រាប់​អបអរ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ ក៏មាន​តារាចម្រៀង​៣​ដួង​ផ្សេងទៀត ដែល​បាន​និពន្ធ​បទ​ច្រៀង​ទាក់ទង​និង​សត្វ​ឆ្កែ គឺ​សុខ ពិសី ច្រៀង​បទ ”​អោប​អា​ប៉ម​ទៅ​រាំ​” កញ្ញា ឱក សុគន្ធ​កញ្ញា ច្រៀង​បទ ”​អាគី​មិត្ត​ខ្ញុំ​” និង​ឆាយ វីរៈ​យុទ្ធ ច្រៀង​បទ ”​ដឹក​ឆ្កែ​ទៅលេង​ស្រុក​”​។ ប៉ុន្ដែ​ក្នុងចំណោម​បទ​ឆ្កែ​ទាំងនោះ គេ​ឃើញ​បទ​ពេជ្រ សោភា ហាក់​មានការ​គាំទ្រ​ច្រើនជាងគេ​៕ ល​