កូនកំលោះ​មហា​សំណាង​រៀបការ​ជាមួយ​កូនក្រមុំ​ពីរ​នាក់​ក្នុងពេល​តែមួយ​នៅ​ម៉ាឡេស៊ី​

579
ចែករម្លែក

​បុរស​ម្នាក់​នៅ​ទីក្រុង​សេម​ផូ​ណា រដ្ឋ​សា​បា បាន​រៀបការ​ជាមួយ​ស្ត្រី​ពីរ​នាក់​ក្នុងពេល​ដំណាលគ្នា​។​

​រូបភាព​នៃ​អ្នក​ទាំងបី​នៅឯ​ពិធីមង្គលការ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន (២៧ កញ្ញា​) ត្រូវបាន​បង្ហោះ​ចូលក្នុង​ហ្វេ​ស​ប៊ុ​កដោយ​មនុស្ស​ម្នាក់​ឈ្មោះ​ជី​មមី ជី​ម ដែល​គេ​ជឿថា​ជា​បងប្អូន​ជីដូនមួយរ​បស់​កូនកំលោះ​។​

​ជី​មមី ដែល​ជូនពរ​ដល់​កូនកំលោះ​បានសរសេរថា “​នេះ​បាន​បំបែក​កំណត់ត្រា​គ្រួសារ​។ បាន​ប្រពន្ធ​ពីរ​នាក់​ភ្លាមៗ​។ សូម​អបអរសាទរ​”​។​

​គេ​ជឿថា​បុរស​នេះ​បាន​ភ្ជាប់ពាក្យ​ជាមួយ​នារី​ម្នាក់​មកពី​ទីក្រុង​កូតា​គី​ណា​បា​លូ​។​

​ក្រោយមក​គាត់​បាន​ស្គាល់​នារី​ម្នាក់ទៀត នៅពេល​គាត់​ចាប់ផ្តើម​ការងារ​ថ្មី​នៅឯ​រមណីយដ្ឋាន​លំហែ​មួយ​នៅឯ​ទីក្រុង​បា​លូ​ម៉ា​ប៊ុល​។ នាង​បាន​សុំឱ្យ​គាត់​រៀបការ​ជាមួយ​នាង​។ នៅ​ទីបំផុត​គាត់​បាន​រៀបការ​ជាមួយ​ស្ត្រី​ទាំងពីរ​ក្នុងពេល​តែមួយ​។​

​មានមតិ​ជាច្រើន​តាម​អ៊ី​ន​ធឺ​ណេ​ត​។ អ្នកខ្លះ​សរសេរថា “​ពិតជា​សំណាង​មែន បងប្រុស​”៕ ដោយ៖ កញ្ញាដាលីស

កូនកំលោះ​មហា​សំណាង​រៀបការ​ជាមួយ​ប្រពន្ធ​ពីរ​ក្នុងពេល​តែមួយ