កូនក្រមុំ​ជិត​រៀបការ​ច្រើន​រយ​នាក់​ស្លៀក​រ៉ូ​ប​អាពាហ៍ពិពាហ៍​ចូលរួម​ប្រកួត​រត់​ផ្អើល​ក្រុង​បាងកក​

292

​នារី​ជា​កូនក្រមុំ​ជិត​រៀបការ ដែលស្លៀក​រ៉ូ​ប​អាពាហ៍ពិពាហ៍​ជាច្រើន​នាក់ បាន​ចូលរួម​ការរត់​ប្រណាំង​កូន​ប្រមុំ ដែលមាន​ឈ្មោះថា “EAZY Running of the Brides 6” ផ្អើល​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៧ ។

​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល និង​គួរឱ្យ​ចាប់អារម្មណ៍​នេះ មាន​គូ ស្នេហ៍​ជនជាតិ​ថៃ​ចូលរួម សរុប​រហូត ដល់​ទៅ​៣០០ គូ ដោយ​សង្ឃឹមថានឹង ឈ្នះ​កញ្ចប់​អាពាហ៍ពិពាហ៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។

​សូមបញ្ជាក់ថា គូស្នេហ៍​ដែល​ប្រកួត ឈ្នះ​ចំណាត់ថ្នាក់​លេខ​១​នឹង​ទទួលបាន​រង្វាន់​កញ្ចប់​អាពាហ៍ពិពាហ៍ ដែលមាន​តម្លៃ​រហូតដល់​ទៅ​ពីរលាន​បាត (​ប្រហែល​៦១.៣៣៤ ដុល្លារ អាមេរិក​)​។​
​ ​
​នេះ​ជា​ផ្នែក​មួយ​នៃ​ការបង្កើត ព្រឹត្តិការណ៍​ទាក់ទាញ​ទេសចរណ៍ សម្រាប់​ប្រទេស​នេះ​ផងដែរ ៕ ប្រែ​សម្រួល​: ខុម​