កូនក្រមុំ​ថៃ​រត់ចោល​ប្តី ១២ នាក់ ត្រូវបាន​ចាប់ខ្លួន​

457

​ប៉ូលិស​បង្ក្រាប​ឧក្រិដ្ឋ​កម្មបាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់ ដែល​បាន​រៀបការ​ជាមួយ​បុរស​យ៉ាងហោចណាស់ ១២ នាក់​ហើយ​រត់គេចខ្លួន​ជាមួយ​លុយ​ចំណងដៃ​នៅ​ខេត្ត​នគរ​ផា​ធុម ជាមួយ​ប្តី​ម្នាក់​របស់​នាង ខណៈដែល​ពួកគេ​កំពុង​ព្យាយាម​រត់គេចខ្លួន​។​

​ប៉ូលិស​បានធ្វើ​សកម្មភាព​ផ្អែកលើ​ដីកា​ចំនួន ៥ ដើម្បី​ចាប់ខ្លួន​នាង ចរិយា​ផន បួ​យ៉ៃ (Jariyaporn Buayai) ពីបទ​ចោទប្រកាន់​ឆបោក​និង​គៃបន្លំ​ប្រាក់​នៅក្នុង​ខេត្ត​ចំនួន ៥ មុនពេល​នាង​រៀបការ​ជាមួយ​បុរស​ទាំងនោះ​។​

​ប្រភព​ប៉ូលិស​ម្នាក់​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​កញ្ញា​ថា ពួកគេ​បាន​ចាប់​នាង​នៅក្នុង​តំបន់​ក្រ​ទំ​លំ ស្រុក​សំ​ប្រាណ ខេត្ត​នគរ​ផា​ធុម​។​

​លោក​ប៉ូលិស​បាន​បន្ថែមថា ប៉ូលិស​ទំនងជា​នឹង​រៀបចំ​សន្និសីទកាសែត​ស្តីពី​ករណី​របស់​នាង​នៅ​ថ្ងៃ​សុក្រ​ទី​៨​កញ្ញា​នេះ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នាង សយ​ប៉ែត ផា​លី​វ៉ាល់ បាន​ទៅ​មន្ទីរ​បង្ក្រាប​ឧក្រិដ្ឋកម្ម (CSD) សម្រាប់​ការសួរចម្លើយ ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​នាង​ស្ថិតនៅក្នុង​បញ្ជី​មនុស្ស​ដែល​ត្រូវបាន​កោះហៅ​សាកសួរ​។​

​ឈ្មោះ​របស់​ស្ត្រី​ខាងលើ​ត្រូវបាន​ប្រើ​ដោយ​នាង​ចរិយា​ផន​ដើម្បី​បោកប្រាស់​កូនកំលោះ​យ៉ាងហោចណាស់​១២​នាក់​ដែល​លុយ​ចំណងដៃ​របស់​ពួកគេ​ត្រូវបាន​ផ្ទេរ​ទៅ​គណនី​ធនាគារ​ដែលមាន​ឈ្មោះ​នាង សយ​ប៉ែត​។​

​ឈ្មោះ​នេះ​ក៏ត្រូវ​បាន​ប្រើ​ដោយ​នាង​ចរិយា​ផន នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ចាប់ផ្តើម​ការសន្ទនា​ស្នេហា​ជាមួយ​ជនរងគ្រោះ ដែលនាំឱ្យ​មាន​អាពាហ៍ពិពាហ៍​រយៈពេល​ខ្លី​និង​ការរត់​គេចខ្លួន​របស់​នាង ជាមួយ​លុយ​ចំណងដៃ​ទាំងនោះ​។​

​នាង​សយ​ប៉ែ​ត្រ អាយុ ២៧ ឆ្នាំ បាន​សារភាពថា​ស្គាល់​កូនក្រមុំ​ដែល​រត់គេចខ្លួន​នេះ ប៉ុន្តែ​បាន​បដិសេធថា​មិន​ទទួលបាន​ប្រាក់​តាមរយៈ​គណនី​ដែល​នាង​បាន​ប្រើ​នោះទេ​។​

​នាង​បាន​ចោទ​នាង​ចរិយា​ផន​អាយុ ៣២ ឆ្នាំ​ថា​បាន​ខ្ចី​បណ្ណ​សម្គាល់​ខ្លួន​របស់​នាង​ដើម្បី​ដាក់ពាក្យ​រក​ការងារ​ធ្វើ​នៅ​ប៉ា​តា​យ៉ា​ពីព្រោះ​តំណែង​នេះ​តម្រូវឱ្យ​អ្នកដាក់ពាក្យ​មាន​វ័យក្មេង​។ កាត​អត្តសញ្ញាណ​មិនដែល​ប្រគល់ឱ្យ​នាង​វិញ​ទេ ដូច្នេះ​នាង​ក៏​សម្រេចចិត្ត​ដាក់ពាក្យ​សុំ​កាត​ថ្មី​។​

​នាង​សយ​ប៉ែ​ត្រ​បាន​និយាយថា ចរិយា​ផន​អាច​ប្រើ​កាត​របស់ខ្លួន​ដើម្បី​បើក​គណនី​ធនាគារ​ផ្សេង​មួយទៀត​និង​គណនី​ហ្វេ​ស​ប៊ុ​កដោយ​មិនឱ្យ​សាមីខ្លួន​ដឹង​។ មាន​អត្តសញ្ញាណ​បណ្ណ​មួយ​គឺអាច​បើក​គណនី​ធនាគារ​មួយ​នៅ​ថៃ​បាន​។​

​វរសេនីយឯក​ប៉ូលិស លោក អា​រុន វិ​ជ្ជ​រ៉ា​ស្រី​សុ​គន់​យ៉ា ដែលជា​អ្នកស៊ើប​អង្កេត​នៅ CSD លើ​ករណីនេះ​បាន​និយាយថា ចម្លើយ​របស់​នាង​ទៅកាន់​ប៉ូលិស​នឹងត្រូវ​បាន​រក្សា​ទុក​ក្នុង​អាត់​សំឡេង និង​ត្រូវបាន​បញ្ជូនទៅ​ស្ថានីយ​ប៉ូលិស​ផ្សេងទៀត ដែលជា​កន្លែង បុរស​ផ្សេងទៀត​បានដាក់​ពាក្យបណ្តឹង​លើ​ករណីនេះ មុនពេល​ពួកគេ​មួយចំនួន​បាន​ស្វែងរក​ជំនួយ​ពី CSD កាល​ថ្ងៃ​អង្គារ​។​

CSD មិន​បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​ចរិយា​ផន​ទេ ខណៈ​អ្នកស៊ើប​អង្កេត​កំពុង​ប្រមូល​ភស្តុតាង​ពី​ជនរងគ្រោះ​និង​សាក្សី​ផ្សេងទៀត​សិន​។​

​លោក​អា​រុន​បាន​និយាយថា នាង​សយ​ប៉ែត​ក៏​អាច​ត្រូវបាន​ចោទប្រកាន់​ឬ​ទុកជា​សាក្សី អាស្រ័យទៅលើ​របៀប​ដែល​ការស៊ើបអង្កេត​ត្រូវបាន​ធ្វើឡើង​រួចរាល់​ជា​ស្ថាពរ​សិន​។​

​លោក​ប៊ុន​លាំង និង​លោកស្រី សំរោង បួ​យ៉ៃ ឪពុកម្តាយ​របស់​កូនក្រមុំ​ក៏ត្រូវ​បាន​កោះហៅ​សួរចម្លើយ​ផងដែរ​ដោយសារ​ពួកគេ​បានបង្ហាញ​ខ្លួន​នៅ​ពិធី​អាពាហ៍ពិពាហ៍​កូនស្រី​របស់ខ្លួន​។ ពួកគេ​មិនទាន់បាន​រាយការណ៍​មក​ប៉ូលិស​នៅឡើយ​ទេ​។​

​ទាំង​នាង​ចរិយា​ផន និង​នាង សយ​ប៉ែត រស់នៅក្នុង​ខេត្ត​ឡយ​ដូចគ្នា​។​

​មេធាវី​ឈ្មោះ សុង​ក្រាន អាចារី​សាប ដែល​បានដាក់​ពាក្យបណ្តឹង​រប​ស់បុ​រស ៧ នាក់​ក្នុងចំណោម ១២ នាក់​ទៅកាន់ CSD បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា នាង​សយ​ប៉ែត​អាច​ត្រូវបាន​ជួល​ឱ្យ​បើក​គណនី​ធនាគារ​ដើម្បី​ទទួល​ប្រាក់​ពី​ជនរងគ្រោះ​របស់​នាង​ចរិយា​ផន​៕ ដោយ៖ កញ្ញាដាលីស

បុរសរងគ្រោះ ប្តឹងប៉ូលិស ករណីនាងនាង​ចរិយា​ផនបោកប្រាស់ពួកគេ
នាង​ចរិយា​ផន ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍
នាង សយ​ប៉ែត ផា​លី​វ៉ាល់ មិត្តភក្តិ​របស់​នាង ចរិយា​ផន