កូនខ្មែរម្នាត់ទៀតហើយគឺយុវតី សុខុម តារារចនា ពិតជាមិនធម្មតាឈ្នះបានមេដាយមាស៣និងប្រាក់៩នៅក្នុងការប្រកួតលំដាប់ពិភពលោក

1455
ចែករម្លែក

ភ្នំពេញ៖យុវតី​កម្ពុជា​ សុខុម តារារចនា ជាបុត្រធីតារបស់លោកបណ្ឌិតស្តើង សុខុម រដ្ឋលេ ខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាស្ថាបនិកសាកលវិទ្យាល័យឯកទេសនៃកម្ពុជា “CUS”។ យុវតីទើបតែមានអាយុ ១៤ ឆ្នាំជា​សិស្សរៀននៅថ្នាក់ទី ១០ ក្នុង​រាជធានី​ភ្នំពេញយុវតីបាន​ឈ្នះមេដាយ​មាស​ចំនួន៣និង​ប្រាក់ចំនួន៩ពី​កម្មវិធី​ប្រកួតWorld Scholar’s Cup Competitionដែលទើបបានបញ្ចប់នាពេលថ្មីៗនេះនៅសាកលវិទ្យាល័យយែល(Yale University) លើប្រធានបទ”ពិភពលោកលើដែនកំណត់អតិបរមា ឬ ពិភពលោកក្នុងស្ថានភាពតឹងតែង”( World on the Margins)ដែលមានសិស្សានុស្សិសប្រមាណ១,៥០០ នាក់មកពី ៨២ ប្រទេសជុំវិញពិភពលោកចូលរួមប្រកួត។អាចនិយាយបានថាជាយុវតីឈ្នើ ម ជាធនធានមនុស្សប្រកបដោយថាមភាពម្នាក់កម្ពុជាដែលបាននាំមកនូវមោទនភាពសម្រាប់ជាតិ ។

យុវតី​ សុខុម តារារចនា បានឆ្លងកាត់ការប្រកួតជម្រុះនៅតាមតំបន់ដោយការប្រកួតលើកទី១ធ្វើនៅទីក្រុងភ្នំពេញប្រទេសកម្ពុជាកាលពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែឧសភាឆ្នាំ២០១៩ ទទួលបានមេដាយប្រាក់១ ទើបអាចចូលរួមប្រកួតជម្រុះលើកទី ២ នៅ ABUNDANT LIFE INTERNATIONAL SCHOOL (ALIS)ទីក្រុងស៊ីតនីប្រទេសអូស្រ្តាលី កាលពីថ្ងៃទី ១៥ដល់ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៩ដោយទទួលបានមេដាយមាស១និងប្រាក់ចំនួន១និង ការប្រកួតផ្តាច់ព្រ័ទ្ធប្រារពធ្វើនៅសាកលវិទ្យាល័យយែល (Yale)សហរដ្ឋអាមេរិចកាលពីថ្ងៃទី៨ដល់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៩កន្លង ទៅនេះដោយទទួលបានជ័យលាភីមេដាយមាសចំនួន ២និងមេដាយប្រាក់ចំនួន៧លើវិញ្ញាសា Writing និងវិញ្ញាសា Special Area (Special subject ) ។

កម្មវិធីប្រកួតដណ្តើមពានរង្វាន់ពិភពលោក World Scholar’s Cup គឺជាកម្មវិធីសិក្សារបស់ក្រុមអន្តរជាតិមួយដែលមានសិស្សនិស្សិតចូលរួមមកពី៨២ប្រទេស។ការប្រកួតប្រជែ ងនេះត្រូវបានបង្កើតឡើងដោយDemiDecជាពិសេសដោយលោក Daniel Berdiche vskyប្រធាន DemiDec ក្នុងឆ្នាំ ២០០៦។អង្គការ World Scholar’s Cupបានបញ្ជាក់ ថាគោលបំណងរបស់កម្មវិធីនេះគឺដើម្បីទាក់ទាញសិស្សដែលចាប់អារម្មណ៍ក្នុងការ រៀនលើ សពីកម្មវិធីសិក្សាធម្មតានិងផ្តោតលើការនាំសិស្សពីវប្បធម៌ផ្សេងៗគ្នាមកចូលរួមជាមួយគ្នាដើម្បីពិភាក្សាអំពីបញ្ហានិងគំនិតដែលទាក់ទងនឹង បច្ចប្បន្នភាព ។

មេដាយដែលយុវតី សុខុម តារារចនា ដណ្តើមបានវាជាមោទនភាពមួយសម្រាប់ប្រទេសជាតិសម្រាប់គ្រួសារនិងសម្រាប់ខ្លួនឯងផ្ទាល់ ។ ជោគជ័យនេះធ្វើឲ្យពិភពលោកស្គាល់ថាកូនខ្មែរក៏អាចធ្វើបានហើយខ្មែរក៏មានធនធានមនុស្សប្រកបដោយសមត្តភាពដូចជាតិសាសន៍ដ៏ទៃដែរ,កូនខ្មែរក្លាហាននិងមានសមត្តភាពអាចប្រកួតប្រជែងឈ្នះបាមេដាយ មាសកំរិតពិភពលោក។វាមិនមែនជារឿងធម្មតាប៉ុន្មាននោះទេនៅក្នុងចំណោមមនុស្សជាង១,៥០០ នាក់មកពីជុំវិញពិភពលោក,យុវតី សុខុម តារារចនា ក្នុងវ័យតែ១៤ឆ្នាំហ៊ានចូលរួមក្នុងកម្មវិធីលំដាប់ពិភពលោកហើយយកឈ្នះមនុស្សរាប់ពាន់នាក់ដណ្តើមបានមេ ដាយមាស ៣និងប្រាក់ចំនួន៨ដែលអាចបញ្ជាក់ថាសមត្ថភាពនិងចំណេះដឹងរបស់យុវតីពិតជាមិនធម្មតានោះទេ។ព្រោះមិនមែនបានសេចក្តីថាអ្នកទៅប្រឡងទាំងជាង១,៥០០ នាក់នេះសុទ្ធតែបានមេដាយនោះទេមានមួយចំនួនធំគឺមិនទទួលបានមេដាយសូម្បីតែ មួយ ។

យុវតី សុខុម តារារចនា ក្នុងទឹកមុខប្រកបដោយស្នាមញញឹមជាមួយមេដាយចំនួន ១១ ពាក់ជាប់នៅលើខ្លួនបានបង្ហាញចំណាប់អារម្មណ៍ថា៖«ខ្ញុំពិត ជាមានការរីករាយណាស់អ្វីដែលសំខាន់ទោះបីថាការទៅចូលប្រកួតប្រជែងនេះធ្វើឡើងជាលក្ខណៈឯកជន ក៏ប៉ុន្តែក្នុ្ងងនាមជាយុវតីខ្មែរមួយរូបខ្ញុំពិត ជាមានមោទនភាពខ្លាំងណាស់»។

យុវតីបន្តទៀតថា៖«អ្វីដែលរំភើបបំផុតនោះគឺនៅពេលដែរគណៈកម្មការប្រឡងបានប្រ កាសលទ្ធផលចំឈ្មោះរបស់ខ្ញុំឲ្យឡើងទទួលមេដាយមាសមួយហើយមួយទៀតរហូតគ្រប់ចំនួន,មនុស្សនៅក្នុងសាលពិតជាមានការសម្លឹងមកកាន់ខ្ញុំជាមួយសម្លេងទះដៃនិងសម្លេងស្រែកអបអរសាទរកងរំពង ,ហើយអ្វីដែលធ្វើឲ្យខ្ញុំហូរទឹកភ្នែកដោយមិនដឹងខ្លួនទៀតនោះគឺសម្លេងរបស់គណកម្មការដែលប្រកាសថាជាសិស្សមកពីប្រទេសកម្ពុជា ពេលនោះ សម្លេងបន្ទរ “Cambodia” បានឮកងរំពងឡើង ។ ពេលនោះហើយដែលខ្ញុំទប់ទឹកភ្នែកមិនបានព្រោះខ្ញុំគិតថាខ្ញុំបានរួមចំណែកធ្វើឲ្យជាតិរបស់ខ្ញុំ មានមោទនភាពនិងពិភពលោកស្គាល់ខ្មែរកាន់តែច្បាស់ » ។

ជាមួយនេះយុវតី សុខុម តារារចនា ក្នុងនាមជាកូនប្រកបដោយព្រហ្មវិហារធ៌មក៏មិនភ្លេចថ្លែងនូវអំណរគុណចំពោះដល់អ្នកមានគុណទាំងពីរលោក ឱពុក ស្តើង សុខុម និងអ្នកម្តាយ ស ឃុនដារ៉ា ,លោកតាលោកយាយ បងប្អូនដែលបានផ្តល់នូវភាពកត់ក្តៅនិងកម្លាំងចិត្តដល់ក្មួយជារៀងរហូតមក ។អរគុណលោកគ្រូ-អ្នកគ្រូដែលតែងតែអប់រំទូន្មានប្រៀនប្រដៅឱ្យប្រតិបត្តិអំពើល្អខិតខំសិក្សារៀនសូត្រ ។ ជាពិសេសទៀតនោះប្អូនស្រីបានថ្លែងអរគុ ណចំពោះក្រសួងអប់រំយុវជននិងកីឡាបើទោះបីមិនបានផ្តល់ឱកាសឲ្យសិស្ស និស្សិតកម្ពុជាបានទៅចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ក៏ប៉ុន្តែក្រសួងបានផ្តល់ឱកាសឲ្យវិស័យឯកជនចូលរួមបើកសាលារៀនល្អៗជួយបណ្តុះបណ្តាលកូនខ្មែរ ដែលធ្វើឲ្យយុវតី មានសមត្តភាពទៅចូលរួមប្រកួត ជាលក្ខណៈអន្តរជាតិបានដោយជោគជ័យ ។

យុវតី សុខុម តារារចនា ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់យុវជនយុវតីកម្ពុ ជាឲ្យមានភាពក្លាហាននិងហ៊ានចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីជាអន្តរជាតិនិងពិ ភពលោក ព្រោះកម្មវិធីជាអន្តរជាតិនេះវាបានផ្តល់ឲ្យយើងនូវចំណេះដឹងបន្ថែម ។ជាមួយនេះយុវតីក៏បានផ្តល់នូវបទពិសោធន៍ដែលបានចូលរួមប្រកួតនាពេលកន្លងមកដល់យុវ ជន យុវតី ទាំងអស់ថាសមត្តភាព ភាពក្លាហានភាពជឿជាក់គឺជាកត្តាចំបងក្នុងការប្រ កួតប្រជែងក្នុងនោះចំណុចពិសេសមួយផងដែរសម្រាប់ការប្រកួតជាលក្ខណៈអន្តរជាតិបែបនេះគឺទាមទារត្រូវតែមានចំណេះដឹងខាងភាសាអង់គ្លេសទាំងការស្តាប់ការអាននិង ការសរសេរ ។ យុវតីបានបន្តថាការដែលយើងទៅចូលក្នុងការប្រកួតប្រជែងជាមួយសិស្សមកពីជុំវិញពិភពលោកក៏ជាឱកាសសម្រាប់យើងក្នុងការបង្កើននូវចំណេះដឹងចំណេះធ្វើ និង បានស្គាល់ពិភពលោកកាន់តែច្បាស់ ស្គាល់ពីវប្បធ៌ម ប្រពៃណី ជនជាតិជ្សេងៗផង ដែរ ។

ក្នុងនាមជាបិតាដ៏ល្អមួយរូបដែលបានយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្ររបស់កូន លោកបណ្ឌិត ស្តើង សុខុម បានមានប្រសាសន៍ថា៖លោកពិតជាមានមោទនភាពណាស់ដែលកូនស្រីទទួលបានមេដាយនៅក្នុងការប្រកួតជាលក្ខណៈពិភពលោកនេះ។វាជាមោទនភាពសម្រាប់រូបគេផង សម្រាប់គ្រួសារផងនិងសម្រាប់ប្រទេសជាតិផងដែរ។ជា មួយគ្នានេះលោកបណ្ឌិតបានអរគុណចំពោះរាជរដ្ឋាភិបាលដែលបានដាក់ចេញនូគោល នយោបាយអភិវឌ្ឍន៍ជាតិដ៏ត្រឹមត្រូវពិសេសគឺការរក្សាបាននូវសុខសន្តិភាពសម្រាប់ជាតិដែលធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវសេចក្តីសុខនិងសេរីភាពគ្រប់បែបយ៉ាង ។ជាក់ស្តែង លើវិស័យអប់រំប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែនបានដាក់ចេញនូវ គោលនយោបាយដ៏ត្រឹមត្រូវដោយបានអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលជាវិធានដ៏ត្រឹមត្រូវបំផុត ។ធ្វើឲ្យកម្ពុជាមានសាលាល្អៗ ដែលផ្តល់ឱកាសឲ្យយុវជនយុវតីកម្ពុជាមានសមត្តភាពកាន់តែប្រសើរឡើងហើយអាចចេញទៅប្រកួតប្រជែងចំណេះដឹងដោយស្មើមុខ ស្មើសិទ្ធិជាមួយប្រទេសដ៏ទៃនៅលើពិភព លោក ។ មិនតែប៉ុណ្ណោះនៅដណ្តើមបានមេដាយនិងកិត្តិនាមមកជូនជាតិមាតុភូមិនិងក្រុមគ្រួសារផងដែរ ។

ចំណែកលោកស្រី ស ឃុនដារ៉ា ជាមាតារបស់យុវតី សុខុម តារារចនា បានថ្លែងទាំងអួលដើមកថា៖«ការលះបង់របស់ខ្ញុំជា ឳពុក ម្តាយ ពិតជាមិនខុសបំណងនោះទេ។ ក្តីស្រឡាញ់របស់ខ្ញុំមានចំពោះកូនធ្វើៗអ្វីដើម្បីកូន គឺគ្មានចង់បានគុណស្រ័យអ្វីពីកូនមកវិញ ក្រៅពីចង់ឃើញកូនមានកិត្តិយស មានសេចក្តីសុខនិងជាមនុស្សពូកែម្នាក់សម្រាប់ប្រទេសជាតិ គឺគ្រាប់គ្រាន់ណាស់»។

គួរបញ្ជាក់ផងដែរថាក្រោយការប្រកួតប្រជែងបានទទួលជោគជ័យយុវតី សុខុម តារារចនា ក៏បានឆ្លៀតពេលទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមនៅសាកលវិទ្យាល័យហាវើត (Harvard University)ចូលរៀនសាកល្បងនៅforest ridge school of the sacred heart (high school ) ទីក្រុងស៊ីអាតធល(Seattle)រដ្ឋវ៉ាស៊ីតោន(Washington) ។ ទស្សនាក្រុមហ៊ុនផលិតយន្តហោះប៊ូអីង, ក្រុមហ៊ុនMicrosoft,ទស្សនាទីក្រុងមួយចំនួនទៀត ដូចជាទីក្រុងប៊ូស្តុន(Boston),ទីក្រុងញ៉ូយក(New York),រដ្ឋធាននីវ៉ាស៊ីនតោ ន,ទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ(San Francisco),ទីក្រុងឡុងប៊ីច(Long Beach)…ជាដើម។ នៅទីនោះយុវតីក៏បានជួបកូនខ្មែរជាច្រើនដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យធំៗនៅក្នុងសហរដ្ឋអាមេរិក ៕