កូនចៅ​សង្កាត់​ម្នាក់​បើករថយន្ដ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​មន្ត្រី​យោធា​និង​កូន​

88
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​កូនប្រុស​ចៅសង្កាត់​ម្នាក់​បើករថយន្ត​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មន្ត្រី​យោធា​ស្លាប់​ទាំងពីរ​នាក់​ឪពុក​កូន​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ត្រង់​ភូមិសាស្ត្រ​ភូមិ​ខាំ​ផាន់​សង្កាត់​សាមគ្គី​ក្រុង​ខេត្តស្ទឹងត្រែង​កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០២០​។​

មន្ត្រីនគរបាល​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​សាមគ្គី​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរ​នេះ​គឺ​បង្កឡើង​រវាង​រថយន្ត​ប្រភេទ​នីសា​ន់​ណា​ប្រា​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​c125​។​រថយន្ដ​មាន​ទិសដៅ​ពី​ជើង​មក​ត្បូង​បើកបរ​ដោយ​ឈ្មោះ​ម៉ាលី​ស៊ី​ថូ​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ត្រូវជា​កូនលោក​ជា​ម៉ាលី​ចៅសង្កាត់​សាមគ្គី​។​រីឯ​ជនរងគ្រោះ​បើក​ម៉ូតូ​ឈ្មោះ​វៀន​ចំប៉ា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ដឹក​កូនប្រុស​ទើប​មាន​អាយុ​៣​ឆ្នាំ​រស់នៅ​ភូមិ​ហាង​ខូ​បាន​សង្កាត់​សាមគ្គី​។​
មុនពេល​ជួប​គ្រោះថ្នាក់​ជនរងគ្រោះ​បម្រើ​ការងារ​ជាម​ន្ត្រី​យោធា​សឹក​រង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។​ម៉ូតូ​ដែល​ជនរងគ្រោះ​ជិះ​មាន​ទិសដៅ​ផ្ទុយគ្នា​គឺ​ធ្វើដំណើរ​តាមផ្លូវ​ពី​ត្បូង​ទៅ​ជើង​។​បាន​បុក​គ្នា​បណ្តាល​ឱ្យស្លាប់​ទាំងពីរ​នាក់​ឪពុក​កូន​យ៉ាង​អាណោចអាធ័ម​។​អ្នកបើកបរ​រថយន្ត​បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​នៅក្រោយពេល​កើតហេតុ​ថា​ពេល​ខ្លួន​ជួប​គ្រោះថ្នាក់​ភ្លាមៗ​ក៏បាន​ចត​រថយន្ត​ហើយ​ជួយ​លើក​អ្នកបើក​ម៉ូតូ​ដាក់​ក្បែរ​ចិញ្ចើមផ្លូវ​។​

​បន្ទាប់មក​ក៏បាន​គេច​ចេញពី​កន្លែងកើតហេតុ​ព្រោះ​ខ្លាច​មាន​អំពើ​ហឹ​ង្សា​កើតឡើង​។​ចំពោះ​រថយន្ត​ទុកឱ្យ​ខាង​នគរបាល​ដោះស្រាយ​៕S/​