កូនជ្រូក​បង្កាត់​ពី​ហ្សែ​ន​របស់​ស្វា​ដំបូងបង្អស់​លើ​ពិភពលោក​កើត​នៅ​ចិន​

1100
ចែករម្លែក

​កូនជ្រូក​បង្កាត់​ចំនួន​ពីរ ដែល​ផ្ទុក​នូវ DNA របស់​ស្វា បានកើត​នៅក្នុង​ប្រទេស​ចិន​។​

​ទោះបីជា​សត្វ​ទាំងពីរ​បាន​ងាប់​ក្នុង​រយៈពេល​មួយ​សប្តាហ៍​និង​មើលទៅ​ប្រក្រតី​ក៏ពិតមែន ក៏ប៉ុន្តែ​សត្វ​ជ្រូក​ទាំងពីរ​មាន​ហ្សែ​ន​បង្កាត់​ពី​ស្វា​នៅក្នុង​បេះដូង​ថ្លើម​លំពែង​សួត​និង​ស្បែក​របស់​វា​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា ការស្រាវជ្រាវ ដែល​ត្រូវការ​អំប្រ៊ីយ៉ុង​ជាង ៤.០០០ ដើម្បី​ទទួលបាន​កូនជ្រូក​នេះ​មាន​គោលបំណង​ស្វែងរក​វិធី​នៃ​ការបណ្តុះ​សរីរាង្គ​មនុស្ស​នៅក្នុង​សត្វ​សម្រាប់​ការប្តូរ​សរីរាង្គ​។​

​លោក​តាំង ហាយ មកពី​មន្ទីរពិសោធន៍​កោសិកា​ដើម​និង​ជីវសាស្ត្រ​បន្ត​ពូជ​របស់​រដ្ឋ​នៅ​ទីក្រុង​ប៉េកាំង បាន​ប្រាប់​វេ​ប​សាយ New Scientist ថា “​នេះ​គឺជា​របាយការណ៍​ដំបូង​នៃ​សត្វ​ជ្រូក​បង្កាត់​ជាមួយ​ស្វា​ពេញលេញ​”​។​

​អំប្រ៊ីយ៉ុង​កូនជ្រូក​អាយុ ៥ ថ្ងៃ​ត្រូវបាន​គេ​ចាក់​បញ្ចូល​កោសិកា​ដើម​របស់​ស្វា​ទៅក្នុង​ពួកវា ដែល​គេ​កែសម្រួល​ដើម្បី​ផលិត​ប្រូតេអ៊ីន​ឈ្មោះ Flourescent ដោយ​អនុញ្ញាតឱ្យ​អ្នកស្រាវជ្រាវ​រកឃើញ​ក​ន្លែ​ង​ដែល​កោសិកា​ទាំងនោះ​បានបញ្ចប់​។​

​អ្នកវិទ្យាសាស្ត្រ​និយាយថា​មិន​ច្បាស់​ទេ​ថា​ហេតុអ្វី​បានជា​កូនជ្រូក​បង្កាត់​ទាំង ២ បាន​ងាប់ ប៉ុន្តែ​នៅពេល​កូនជ្រូក​ផ្សាំ​ធម្មតា​ចំនួន ៨ ផ្សេងទៀត​ក៏​ងាប់​ដែរនោះ ពួកគេ​គិតថា នេះ​ជា​បញ្ហា​ជាមួយនឹង​ដំណើរការ IVF ជាជាង​ពូជ​ជ្រូក​បង្កាត់​ខ្លួន​វា​ផ្ទាល់​៕ ដោយ៖ កញ្ញាដាលីស

ជ្រូក​ផ្សាំ​ជាមួយ​ហ្សែ​ន​ស្វា​ងាប់​ទៅវិញ​ក្នុងពេល​តែមួយ​សប្តាហ៍