កូនឈើ​ចំនួន​១.០០០​ដើម​បាន​ដាំ​តាម​បណ្តោយ​ផ្លូវ​ពី​ប្រាសាទអង្គរវត្ត​ទៅ​ព្រលានយន្តហោះ​សៀមរាប​

199
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩​លោក​យិ​ត​ចាន់​ដារ​ដ្ឋ​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​លោកស្រី​សៀង​ចាន់​ហេង​អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​។​ព្រះ​តេជ​គណ​ព្រះ​សទ្ធម្ម​ប្ប​កាស​នី​បណ្ឌិត​តាត​មហា​ទី​ព្រះចៅអធិកា​វត្ត​ព្រះឥន្ទ​កោសា​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​មន្ត្រី​បុគ្គលិក​ពលករ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រមាណ​ជាង​៧០០​អង្គ​/​នាក់​។​បាន​ចូលរួម​ដាំ​ដើមឈើ​ប្រណីត​១.០០០​ដើម​នៅតាម​បណ្តោយ​ផ្លូវ​ពី​ប្រាសាទអង្គរវត្ត​ឆ្ពោះទៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​។​

​ការដាំ​ដើមឈើ​នេះ គឺធ្វើឡើង​ដើម្បី​លម្អ​ដងផ្លូវ ក៏ដូចជា​រួមចំណែក​ក្នុង​បង្កើន​ភាព​បៃតង​ក្នុង​បរិស្ថាន បន្សុទ្ធ​ខ្យល់​ក្នុង​បរិយាកាស កាត់បន្ថយ​ផ្សែង​ពុល និង​សំឡេង​រំខាន​ពី​យានយន្ត​គ្រប់​ប្រភេទ​ផងដែរ​។នេះ​គឺជា​យុទ្ធនា​ការដាំ​កូនឈើ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​និង​វិស័យ​ឯកជន​រួមទាំង​ព្រះសង្ឃ​និង​សាធារណជន​ជាច្រើន​បានរួម​កម្លាំង​គ្នា​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ធ្វើឱ្យ​តំបន់​អង្គរ​សម្បូរ​ទៅដោយ​ដើមឈើ​ច្រើន​ប្រភេទ​និង​ភាព​បៃតង​ឡើងវិញ​៕S/

​រូបភាពៈ​កូនឈើ​ចំនួន​១០០០​ដើម​បាន​ដាំ​តាម​បណ្តោយ​ផ្លូវ​ពី​ប្រាសាទអង្គរវត្ត​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​(​អប្សរា​)​