កូនដំរីវង្វេងម្តាយស្លាប់ហើយ ក្រោយ មន្ត្រីជួយអស់ពេល៧០ម៉ោង

114
ចែករម្លែក

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី ៖ កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ នៅថ្ងៃទី២០ ខែមករាឆ្នាំ២០២០នេះ បើតាមបញ្ជាក់ពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ដែរថា មន្ត្រីជំនាញបានប្រទះឃើញកូនសត្វដំរីព្រៃនេះ កាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២០ ខណៈដែលមន្ត្រីបរិស្ថានដើរល្បាតក្នុងព្រៃក្នុងដែនជម្រកភ្នំព្រេចដែលគេដាក់ការសង្ស័យថាវាវង្វេងហ្វូង ពីដំបូងកូនសត្វដំរីនេះមានសភាពដុនដាបយ៉ាងខ្លាំង ហើយមកដល់ល្ងាចថ្ងៃទី១៨មករា២០២០នេះ សុខភាពរបស់វាមានសភាពប្រសើរបន្តិចវិញហើយ។ ប៉ុន្តែជាអកុសលនៅវេលាម៉ាង៣ទៀបភ្លឺថ្ងៃទី២០នេះវាបានលាចាកលោកនេះទៅហើយ ដោយសារតែវាមានដំបៅមួយកន្លែងត្រង់ទង់ផ្ចិតរបស់វា និងសភាពជង្ងឺរបស់វាធ្ងន់ធ្ងពេកមិនអាចសង្គ្រោះបាន៕B/