កូនដំរី​ផ្លោះ​របង ​បង្កើត​រូបភាព​គួរឱ្យ​អស់សំណើច​

380
ចែករម្លែក

​នេះ​ជា​ទិដ្ឋភាព​ដ៏​គួរឱ្យ​អស់សំណើច​ដែល​កូនដំរី​មួយ​ក្បាល​ផ្លោះ​របង​រួច​តែ​ជើង​មុខ សល់​ជើង​ក្រោយ នៅ​ដែនជម្រកសត្វព្រៃ​មួយ​ក្នុងប្រទេស​ថៃ កាលពីពេល​ថ្មីៗ​នេះ​។

​ឃ្លី​ប​វីដេអូ​ដែល​អ្នក​មើលថែ​ដំរី​ថត​បាន​នៅ​ឈៀង​ម៉ៃ ប្រទេស​ថៃ កាលពី​ថ្ងៃទី​២ ខែឧសភា​នេះ​បង្ហាញ​ពី​សកម្មភាព​កូនដំរី​ឈ្មោះ ឃុន​សឿ​ក (Khunseuk) ផ្លោះ​ផុត​តែជើង​មុខ​ពីរ ហើយ​បះ​ក្ដិត​ឡើងលើ ធ្វើ​ឱ្យជើង​ក្រោយ​ប៉េលប៉ាលៗ​ជាប់​របង​ទ្រុង​។
​ ​
​ទោះជា​យ៉ាងណា កូនដំរី​នេះ​បាន​ព្យាយាម​ទៅមុខ​មក​ក្រោយៗ​រហូត​ទម្លាក់​ជើង​ក្រោយដល់​ដី ហើយ​ដើរទៅរ​កមេ​របស់​វា​ដែល​នៅក្នុង​ទ្រុង​។
​ ​
​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា តើ​សកម្មភាព​ផ្លោះ​របង​របស់​កូនដំរី​នេះ​គួរឱ្យ​អស់សំណើច​ប៉ុនណា សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ​ខុម/Ha