កូនដំរី​ស្គមស្គាំង ត្រូវបាន​សង្គ្រោះ​ដោយ​ក្រុម​អ្នកទេសចរ បន្ទាប់ពី​វា​ត្រូវបាន​ហ្វូង​ឆ្កែព្រៃ​ដេញ​ខាំ​

343

​កូនដំរី​ស្គមស្គាំង​មួយ ត្រូវបាន​សង្គ្រោះ​ពី​ព្រៃ​នៅ​ប្រទេស​កេ​ន​យ៉ា បន្ទាប់ពី​ក្រុម​អ្នកទេសចរ បាន​ប្រទះឃើញ​កូនដំរី​ឈ្មោល​នេះ តស៊ូ​ដើម្បី​រស់ បន្ទាប់ពី​វា​ត្រូវបាន​ហ្វូង​ឆ្កែព្រៃ​ដេញ​ខាំ ហើយ​ឥឡូវនេះ វា​មាន​សុភាព​ល្អប្រសើរ​ឡើង​នៅ​កន្លែង​សួនសត្វ​ព្រៃ​មួយ​។​

​ក្រុមមន្ត្រី​ការពារ​សត្វព្រៃ​កេ​ន​យ៉ា​បាន​ឆ្លើយតប​ចំពោះ​សេចក្តីរាយការណ៍​អំពី​កូនដំរី​នេះ កាលពី​ថ្ងៃទី​១៨​ខែមីនា ហើយ​បាន​បញ្ជូន​ក្រុម​អ្នក​សង្គ្រោះ​ដើម្បី​ទៅយក​វា​មក​។​

​មានការ​សង្ស័យថា កូនដំរី អាយុ ប្រហែល​៤​ខែ​នេះ ត្រូវបាន​បោះបង់ចោល បន្ទាប់ពី​មេ​រប​ស់វា អាច​រងគ្រោះ​ដោយសារ ហ្វូង​ឆ្កែព្រៃ​ដេញ​ខាំ​។​

​ច្រើន​ខែ​បន្ទាប់ពី​ការសង្គ្រោះ​នេះ កូន​ដី​រី​នេះ មាន​សុភាព​ល្អប្រសើរ​ឡើងវិញ​នៅ​សួនសត្វ​ជាតិ​នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា​៕ ដោយ៖ សុខា

​ជាច្រើន​ខែ បន្ទាប់ពី​ការសង្គ្រោះ​នេះ កូន​ដី​រី​នេះ មាន​សុភាព​ល្អប្រសើរ​ឡើងវិញ​នៅ​សួនសត្វ​ជាតិ​នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា