កូនប្រសា​ស្រី​លាតត្រដាង​ថា សាម​ម៉ូ ហុង គ្មាន​កម្លាំងកំហែង​សូម្បី​បី​ចៅប្រុស​ម្នាក់​

1002
ចែករម្លែក

​ពួកយើង​ភាគច្រើន​ប្រហែល​នៅចាំ​គាត់​ជា​កំពូល​អ្នកលេង​ក្បាច់គុន​កុង​ហ្វូ​នៅក្នុង​ខ្សែភាពយន្ត​ហុងកុង ប៉ុន្តែ​អាយុ​ជ្រេ​កំពុង​ធ្វើបាប​លោក​សាម​ម៉ូ ហុង តួ​សម្តែង​ក្នុង​រឿង “Big Brother”​។​

​សាម​ម៉ូ អាយុ ៦៧ ឆ្នាំ មាន​ពេល​មួយ​នោះ​ស្រាប់តែ​អស់កម្លាំង​យ៉ាងខ្លាំង​អំឡុងពេល​ដឹកនាំ​ថត​ខ្សែភាពយន្ត My Beloved Bodyguard ក្នុង​ឆ្នាំ ២០១៦ ហើយ​គាត់​គ្មាន​កម្លាំង​សូម្បី​បី​ចៅប្រុស​របស់គាត់​។ នេះ​បើតាម​ការលើកឡើង​រប​ស់​កូនប្រសា​ស្រី​របស់គាត់​ឈ្មោះ ចា​ណេ​ត ចូ​វ នាពេល​ថ្មីៗ​នេះ​នៅក្នុង​កម្មវិធី​ជជែក​កម្សាន្ត​មួយ​។​

​នៅក្នុង​កម្មវិធី​នេះ កូនប្រសា​បាន​និយាយថា តារា​សម្តែង​ជើងចាស់​សាម​ម៉ូ ហុង​ធ្លាប់​បាក់ដៃ នៅពេល​ថត​រឿង Lucky Stars Go ក្នុង​ឆ្នាំ ១៩៨៦​។​

​គាត់​បាន​ទៅ​ប៉ង់​ស៊ីម៉ង់​ដៃ​នៅ​មន្ទីរពេទ្យ រួចហើយ​គាត់​វិល​ត្រឡប់មក​កន្លែង​ថត​វិញ​ភ្លាម​។​

​តារា​សម្តែង​រូបនេះ​បាន​លះបង់​ពាក់កណ្តាល​ជីវិត​របស់គាត់​ទៅក្នុង​ការងារ​របស់គាត់​និង​ទទួល​រ៉ាប់រង​ការងារ​ជាច្រើន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ដោយ​ផលិត​ខ្សែភាពយន្ត​និង​ដឹកនាំ​ខ្សែភាពយន្ត​ជាង ២០០ នៅក្នុង​អាជីព​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស

សាម​ម៉ូ ហុង គ្មាន​កម្លាំង​សូម្បី​បី​ចៅប្រុស​របស់ខ្លួន