កូនប្រុសសងគុណ​ឪពុក ដោយ​កាំបិត​ខ្វែវ​ស្លាប់​ក្នុង​ថ្លុកឈាម​

1106
ចែករម្លែក

ដោយ : វ៉ៃកូ/ ​ស្វាយរៀង : កូនប្រុស​រមិលគុណ​ម្នាក់ ខឹង​ឪពុក​មកពី​ផឹកស៊ី​រករឿង​ជេរ​ម្ដាយនិង​កូនៗ ស្ទុះ​ទៅ​ទាញយក​កាំបិត​ខ្វែវ​កាប់​ជិ​ញ្ច្រាំ​ទៅ​ឪពុក​ចំនួន​៣​កាំបិត បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​ក្នុង​ថ្លុកឈាម​មួយ​រំពេច​។​ ​ករណី​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦និង៣០​នាទី​ល្ងាច​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ព្រៃ​តា​ធឹ​ក ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនបង្ក​ឈ្មោះ ផល ឆាយ​យ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​ឪពុក​បង្កើត​របស់ខ្លួន​ឈ្មោះ សុក មន អាយុ​៥៦ ឆ្នាំ ចំនួន​៣​កាំបិត ត្រូវចំ​ដើមទ្រូង​មួយ​កាំបិត ស្មា​ខាងឆ្វេង​មួយ​កាំបិត និង​ត្រូវចំ​.​ក មួយ​កាំបិត បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​មួយ​រំពេច ព្រោះ​ខឹង​ឪពុក​ស្រវឹងស្រា មកដល់​ផ្ទះ​ស្រែកជេរ​ស្តីប្រពន្ធ និង​កូនៗ​។ ក្រោយ​បង្កហេតុ​ជនល្មើស​បាន​ទម្លាក់​កាំបិត​ចោល រួច​រត់​គេចខ្លួនបាត់​។​

​ប្រភព​ដដែល បាន​បន្តទៀតថា លុះដល់​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ដដែល បន្ទាប់ពី​ទទួលបាន​ព័ត៌មាន ពី​លោក​អធិការនគរបាល​ស្រុក​ស្វាយទាប កម្លាំង​ជំនាញ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ បាន​ចុះ​មកដល់​កន្លែងកើតហេតុ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការ​ស្រុក​ស្វាយទាប ដើម្បី​ស្រាវជ្រាវ​រក​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ ដើម្បី​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ ៕B