កូនប្រុស​កាប់​ឪពុក​ដាច់​ក​ស្លាប់ ដោយសារ​ខឹង​ឪពុក​ស្តីបន្ទោស​រឿង​ផឹកស្រា​

635
កូនប្រុស​កាប់​ឪពុក​ដាច់​ក​ស្លាប់ ដោយសារ​ខឹង​ឪពុក​ស្តីបន្ទោស​រឿង​ផឹកស្រា (​រូប​៖ គូលែន​)

សៀមរាប​៖ លោកតា​វ័យ​៦៦​ឆ្នាំ​មួយរូប​បាន​ដាច់​បំពង់ក​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​ក្នុងផ្ទះ​របស់ខ្លួន ដោយសារ​កូនប្រុស​បង្កើត​របស់ខ្លួន បាន​ខឹង​រឿង​ឪពុក​ស្តីបន្ទោស​រឿង​ផឹកស្រា​ស្រវឹង​រករឿង​គេឯង និង​ឲ្យ​លេបថ្នាំ​ការពារ​ជំងឺ តែ​ត្រូវ​កូន​នោះ​ខឹង​កាប់​ជាច្រើន​កាំបិត​ស្លាប់​តែម្តង​។​

​ជនសង្ស័យ​ត្រូវបាន​ប៉ុ​ស្កិ៍​នគរបាល​រដ្ឋបាល​សង្កា​ត់​ស្វាយដង្គំ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប ខេត្តសៀមរាប ចាប់ខ្លួនបាន​កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្រុមទី​២៧ ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុងធ្វើការ​សាកសួរ​នៅ អធិការនគរបាល​ក្រុង​សៀមរាប ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​។​

​លោក​វរសេនីយ៍ត្រី នួន ស​ក្កិ​ចំរើន​រិ​ទ្ធ អធិការនគរបាល​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្មទណ្ឌ បាន​និ​យា​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ឈ្មោះ ឈឿន សម្បត្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ក្រុមទី​២៧ ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ដោយឡែក​ជនរងគ្រោះ​ជា​ឪពុក​ដែល​ត្រូវ​កូនបង្កើត​កាប់សម្លាប់​គឺមាន​ឈ្មោះ ឈឿន ឈឿ​ម ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ រស់នៅ​ក្រុមទី​២៧ ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​បច្ចុប្បន្ន ក្រុមគ្រួសារ​កំពុង​រៀប​ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​សម្តែង​ការសោកស្តាយ អាណិតអាសូរ​ចំពោះ​ជនរងគ្រោះ ដែល​ត្រូវ​កូនបង្កើត​ហ៊ាន​លើកដៃ​កាន់​កាំបិត​កាប់​លើ​ឪពុក​បង្កើត​សម្លាប់​។​

​សមត្ថកិច្ច​កំពុង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ដោយ​ភ្ជាប់​ជាមួយ​វត្ថុតាង​រួមមាន កាំបិត​ខ្វែវ​មួយ ដើម្បី​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​៕ ដោយ​៖ គូលែន​