កូនប្រុស​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច ម្នាក់​ជិៈ​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់ នៅ​ក្រុង​ព្រៃវែង​

647
ចែករម្លែក

ដោយ:​ចាន់ ថន​/​ព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែង បន្ទាប់ ពី​បើក​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​រួច​ដួល​បោក​ក្បាល​និង​ថ្នល់​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ចំណុច​ខាងកើត​រង្វង់​មូល​វត្ត​រោងដំរី ភូមិ​លេខ​៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង​១​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣០,១១,២០១៨​។​

​លោក រស់ វណ្ណា ស្នងការរង​ខេត្ត បាន​ថ្លែងថា ជនរងគ្រោះ​ឈ្មោះ គន្ធ វុទ្ធី ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ​នៅ​ភូមិ​ជើង​ទឹក ក សង្កាត់​ជើង​ទឹក ក្រុង​ព្រ​វែង បាន​ជិៈ​ម៉ូតូ​ម៉ាក វ៉េវ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​ ​ក្នុង​ល្បឿន​លឿន​ពេល មកដល់​ចំណុច​ខាងលើ បាន​ដួល​បណ្ដាល​ឲ្យ​បោក​ក្បាល​និង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​តែម្ដង​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ជា​កូនប្រុស​លោក ទួន សុគន្ធ ប្រធាន​មន្ទីរ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្តព្រៃវែង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​B/