កូនប្រុស​ព្រឹទ្ធសមាជិក​ថៃ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅ​ទីក្រុង​ឡុង​ដ៍ ពីបទ​លួច​ថត​វីដេអូ​ក្រោម​សំពត់​ខ្លី​របស់​ស្រីៗ​

930
ចែករម្លែក

​កូនប្រុស​របស់​សមាជិក​ព្រឹទ្ធសភា​ថៃ​ម្នាក់​ត្រូវបាន​គេ​ចាប់បាន​លួច​ថត​សំពត់​ខ្លី​របស់​នារីៗ​នៅ​ហាង​លក់​សម្លៀកបំពាក់ Topshop នៅ​ផ្លូវ Oxford ក្នុង​ទីក្រុង​ឡុង​ដ៍​។​

​ប្រា​ត​យ៉ា​យុ​ត ទុប​ចា​រឿន (Pratyayoud Tupchareon) អាយុ ២៧ ឆ្នាំ ជា​កូនប្រុស​របស់លោក យុ​ត​តា​ណា ដែលជា​ព្រឹទ្ធសមាជិក​ថៃ​ត្រូវបាន​ដោះលែង​ពី​គុក​វិញ​ហើយ បន្ទាប់ពី​គាត់​អះអាងថា គាត់​បាន​ផុសគំនិត​តាម​វីដេអូ YouTube មួយ​។ សារព័ត៌មាន Daily Mail បាន​រាយការណ៍​កាលពី​ថ្ងៃទី ២១ មីនា​ថា ម្ដាយ​របស់គាត់​ឈ្មោះ ជូ​ធី​ផន គឺជា​ចៅក្រម​។​

​គាត់​ត្រូវបាន​ឆ្មាំសន្តិសុខ​តាមមើល​នៅក្នុង​ហាង​លក់​សម្លៀកបំពាក់​ស្ត្រី​នៅ​ទីក្រុង​ឡុង​ដ៍​នេះ បន្ទាប់ពី​រូបគេ​បាន​តាម​ពីក្រោយ​ស្រីៗ​ជាច្រើន​នាក់ ដោយមាន​កែវ Len ដ៏​វែង​លៀន​ចេញពី​កាបូបស្ពាយ​របស់គាត់​។ ប្រា​ត​យ៉ា​យុ​ត​អះអាងថា គាត់​បាន​ផុសគំនិត​ចេញពី​វីដេអូ YouTube អំពី​ការ​លបលួច​ថត​ស្រីៗ​ស្លៀកសំពត់​ខ្លី​។​

​យោងតាម​កាសែត Daily Mail លោកស្រី​រដ្ឋអាជ្ញា​ឈ្មោះ ស៊ី​យ៉ា​រ៉ា​ន់ ក្រូ​នី​ន និយាយថា “​នៅ​ម៉ោង​ប្រហែល ២ រសៀល នៅ​ថ្ងៃ​សាកសួរ​ចម្លើយ សន្តិសុខ​២​នាក់​នៅ​ហាង Topshop នៅលើ​ផ្លូវ Oxford បាន​សង្កេតឃើញ ជនជាប់ចោទ​មាន​អាកប្បកិរិយា​គួរឱ្យ​សង្ស័យ​”​។​

“​អ្វីដែល​ពួកគេ​បាន​សង្កេតឃើញ​មុនគេ គឺថា ចុងចោទ​បាន​តាម​ពីក្រោយ​ស្រីៗ​នៅ​ជុំវិញ​ហាង​។ ពួកគេ​ជឿថា​រឿងនេះ​គួរឱ្យ​សង្ស័យ​ដោយសារតែ​គាត់​មិនមាន​ចំណាប់អារម្មណ៍​លើ​ឈុត​សម្លៀកបំពាក់​ណាមួយ​ទេ​។ ពួកគេ​ក៏បាន​សង្កេតឃើញ​គាត់​និយាយ​ជាមួយ​ស្រីៗ​ទាំងនោះ ដោយ​ដាក់​កាបូបស្ពាយ​ពណ៌​ត្នោត​ចុះក្រោម ហើយ​លើក​វា​ឡើងវិញ​”​។​

“​គាត់​បាន​បន្តធ្វើ​រឿងនេះ​ជាច្រើន​ដង​ហើយ​ត្រង់ចំណុច​មួយ​សន្តិសុខ​ម្នាក់​បានកត់សម្គាល់​ឃើញ​កែវ Len កាមេរ៉ា​លៀន​ចេញពី​ក្នុង​កាបូប​របស់គាត់​”​។​

​កាសែត Daily Mail និយាយថា សន្តិសុខ​បាន​ចូលទៅ​និយាយ​ជាមួយ​លោក​ទុប​ចា​រឿន ហើយ​ប៉ូលិស​ក៏បាន​មកដល់​ដើម្បី​រឹបអូស​យក​កាមេរ៉ា​របស់គាត់ ហើយ​ចាប់ខ្លួន​គាត់​តែម្តង​។ តុលាការ​បាន​និយាយថា បុរស​នេះ​បាន​ថត​វីដេអូ​សំពត់​ខ្លី​របស់​ស្ត្រី​ម្នាក់​នៅ​ខាងក្រៅ​ហាង​។​

​លោកស្រី​ក្រូ​នី​ន​បាន​បន្ថែមថា “​កាមេរ៉ា​ត្រូវបាន​ដាក់​បែរ​ចំ​សំពត់​ខ្លី​របស់​នាង​។ នាង​មិនបាន​ស្លៀកខោ​ក្នុង​ទេ ហើយ​សំពត់​របស់​នាង​គឺ​ខ្លី​លើ​ក្បាលជង្គង់​។​

​វីដេអូ​ឃ្លី​ប​ទី​២ ដែល​ថត​ក្នុង​ហាង បាន​បង្ហាញថា ចុងចោទ​បាន​ដើរ​ទៅរក​នារី​ចំនួន ៣ នាក់ ដែល​ស្លៀកសំពត់​ខ្លី​ទាំងអស់ ហើយ​ពួកនាង​មិនបាន​ស្លៀកខោ​រឹប​ខាងក្នុង ឬ ខោ​ហ្គែ​ន​នោះទេ​។​

​តុលាការ​ទីក្រុង​ឡុង​ដ៍​ឱ្យដឹងថា គាត់​ថត​បាន​ជើង​នារី​វ័យក្មេង​២​នាក់​ក្នុងចំណោម​នោះ ហើយ​បាន​ថត​វីដេអូ​ខោ​ទ្រនាប់​នារី​ទី ៣ ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ប្រា​ត​យ៉ា​យុ​ត ទុប​ចា​រឿន និង​ឪពុក​ឈ្មោះ យុ​ត​តា​ណា ព្រឹទ្ធសមាជិក​ថៃ