កូនប្រុស​របស់​បេ​ក​ឃេ​ម​ណាត់ជួប​សង្សារ​ជា​តារា​បង្ហាញ​ម៉ូត​មុខ​ដូច​ម្តាយ​ខ្លួន​

229
ចែករម្លែក

​វា​ហាក់ដូចជា ដើម្បី​ក្លាយជា​មិត្តស្រី​របស់ ប្រូ​ក​គ្លី​ន បេ​ក​ឃេ​ម គឺ​ត្រូវតែ​អាច​ប្រៀបធៀប​បាន​ជាមួយនឹង​ម្ដាយ​ដ៏​ល្បីល្បាញ​របស់គាត់ ដែលជា​អតីត​តារាចម្រៀង​របស់​ក្រុម Spice Girl នាង វី​ក​តូ​រៀ បេ​ក​ឃេ​ម​។​

​ប្រូ​ក​គ្លី​ន កូនប្រុស​ច្បង​របស់​នាង​វី​ក​តូ​រៀ​និង​អតីត​កំពូល​តារាបាល់ទាត់​អង់គ្លេស​ដេវីត បេ​ក​ឃេ​ម បាន​ណាត់ជួប​ជាមួយ​តារា​បង្ហាញ​ម៉ូត​ឈ្មោះ ហ្វូ​បេ ថូ​រ៉េ​ន (Phoebe Torrance) បន្ទាប់ពី​បែកបាក់​ជាមួយ​តារា​បង្ហាញ​ម៉ូត​ម្នាក់ទៀត​ឈ្មោះ ហា​ណា ក្រោះ (Hana Cross) កាលពី ២ ខែ​មុន​។​

​ប្រូ​ក​គ្លី​ន អាយុ ២០ ឆ្នាំ និង នាង​ក្រោះ អាយុ ២២ ឆ្នាំ​បាន​ទាក់ទង​ស្រឡាញ់គ្នា​ជា​សាធារណៈ​រយៈពេល ៩ ខែ ដោយមាន​ការរាយការណ៍​នានា​ថា មានការ​ឈ្លោះទាស់ទែងរ​វាង​ពួកគេ មុនពេល​បែក​គ្នា​។ អ្នកគាំទ្រ​ខ្លះ​និយាយថា នាង​ក្រោះ​មាន​រូបរាង​ស្រដៀង​នឹង​នាង​វី​តូ​រៀ ម្តាយ​របស់​ប្រូ​ក​គ្លី​ន​។​

​កាសែត The Sun បាន​រាយការណ៍​ថា ប្រូ​ក​គ្លី​ន​និង​នាង​ថូ​រ៉េ​ន​អាយុ ២៥ ឆ្នាំ​បាន​ចេញទៅ​ក្រៅ​ជាមួយគ្នា​នាពេល​ថ្មីៗ​នេះ ហើយ​គេ​បានឃើញ​កាន់​ដៃ​គ្នា​នៅឯ​ក្លឹប​ឯកជន​មួយ​ក្នុង​ទីក្រុង​ឡុង​ដ៍​។​

​កាសែត​នេះ​បាន​ដកស្រង់​សម្តី​ប្រភព​មួយ​ដែល​និយាយថា គូស្នេហ៍​នេះ​បានមកពី​វដ្ត​សង្គម​ដូចគ្នា ហើយ​បាន​ស្គាល់គ្នា​មួយរយៈ​មកហើយ​។ ឪពុក​របស់​នាង​ថូ​រ៉េ​ន​គឺជា​អតីត​កីឡាករ​វាយ​កូន​ហ្គោល​អាជីព​ស្កុ​តឡែ​ន​ឈ្មោះ សាម ថូ​រ៉េ​ន​។​

​យោងតាម​សារព័ត៌មាន The Sun បានឱ្យដឹងថា មិត្តភក្តិ​របស់​ប្រូ​ក​គ្លី​ន​ខ្លះ​និយាយ​លេងសើច​នឹង​គាត់​ថា មិត្តស្រី​ចុងក្រោយ​របស់គាត់​មើលទៅ​ដូច​ម្តាយ​របស់គាត់​ខ្លាំងណាស់​។​

​ប្រភព​បាន​និយាយថា “​ពិតជា​ចម្លែក​មែន មើល​ពី​ជ្រុង​ម្ខាង នាង​ពិតជា​ដូច​ម្តាយ​របស់គាត់ វី​តូ​រៀ ណាស់​”៕ ដោយ៖ កញ្ញាដាលីស

ប្រូ​ក​គ្លី​ន និង នាង​ថូ​រ៉េ​ន