កូនប្រុស​របស់​ប៉ាក​គី​អៅ​ផ្តួល​គូប្រកួត​នៅ​ទឹក​ទី​ពីរ​ក្នុងការ​ប្រកួត​មិន​អាជីព​លើកដំបូង​

462
ចែករម្លែក

​កាល​ពីមួយ​សប្តាហ៍​មុន មែន​នី ប៉ាក​គី​អៅ​បាន​បង្ហោះ​វីដេអូ​អំពី​ខ្លួន​លោក​ផ្ទាល់​ផ្តល់​តម្រុយ​អំពី​ការ​ប្រដាល់​ដល់​កូនប្រុស​របស់លោក​ឈ្មោះ ជី​មូ​អែល (Jimuel) នៅលើ​បណ្តាញ​សង្គម​។​

​ជី​មូ​អែល​បានទទួល​យកដំបូន្មាន​របស់​ឪពុក​ទុក​ក្នុង​ចិត្ត​។​

​កីឡាករ​ប៉ាក​គី​អៅ​វ័យក្មេង​រូបនេះ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​បានបង្ហាញ​ពី​ភាពស្រដៀងគ្នា​ពី​ឪពុក​របស់ខ្លួន ហើយ​បា​នស​បញ្ជាក់ថា​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​ទេ បន្ទាប់ពី​បានបង្ហាញ​ការចាប់អារម្មណ៍​ក្នុងការ​ប្រយុទ្ធ​មិន​អាជីព​ជា​លើកដំបូង​របស់ខ្លួន​។​

​កីឡាករ​ជី​មូ​អែល វ័យ ១៨ ឆ្នាំ​រូបនេះ​ត្រូវការ​ការប្រកួត​ត្រឹម​ពីរ​ទឹក​និង​ការរួមបញ្ចូល​កណ្តាប់ដៃ​ធ្ងន់ៗ​ពីរ​បី​ដៃ​ប៉ុណ្ណោះ​ដើម្បី​ផ្តួល​គូប្រកួត​វ័យ ២៦ ឆ្នាំឈ្មោះ មី​ហ្គែ​ល អ៊ី​ហ្គា​ន នៅក្នុង​ការប្រកួត​សប្បុរសធម៌​របស់​ពួកគេ​។ នេះ​បើ​យោងតាម​វេ​ប​សាយ GMA News ។​

​ម្ចាស់​ខ្សែក្រវាត់ ៨ ស្ថាប័ន រូបនេះ​បានដាក់​រហស្សនាម​កូនប្រុស​របស់គាត់​ថា “​អនាគត​” ហើយ​ជី​មូ​អែ​លអាច​ក្លាយជា​កីឡាករ​ខ្លាំង​ដូច​ឪពុក​បង្កើត​ដែរ ពីព្រោះ​រូបគេ​ឥឡូវ​កំពុង​ដើរ​តាម​គន្លង​របស់​ឪពុក​៕ ដោយ៖ កញ្ញាដាលីស

ជី​មូ​អែល​និង​ឪពុក​បង្កើត​ប៉ាក​គី​អៅ