កូនប្រុស​វិកល​ច​រឹត​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់​

600
ចែករម្លែក
  • 10
    Shares

ដោយ​: សុខុម / ស្ទឹងត្រែង​: ផ្ទះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ត្រូវ​កូន​របស់ខ្លួន​ដុត​ឆេះ​អស់ទាំង​ស្រុង​។ ហេតុការណ៍​នោះបាន​កើតឡើង នៅ​ភូមិ​បា​ចុង​សង្កាត់​ព្រះបាទ​ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោងជាង ៦​ព្រលប់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨​។​

​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ ប៉ាន់ មានមុខរ​បរជា​អ្នកបើក​ឡាន​ដឹក​ដី​។ តាម​ការ​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​ឪពុកម្តាយ​អត់​នៅក្បែរ​តែ​កូន​របស់ខ្លួន​នៅ​។ កូនប្រុស​គឺជា​អ្នក​ដុត​។ បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង​ភ្លាម រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ២​គ្រឿង បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​។​

​ទោះបីជា​យ៉ាងណា​គេ​មិនទាន់​ដឹង​ពី​ទំហំ នៃ​ការខូចខាត​នៅឡើយ​ទេ ក៏ប៉ុន្តែ​បើតាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​បាន​ប្រាប់ថា ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ​មួយ​គ្រួសារ​នេះ​មាន​ទំហំ ៣​ខ្នង​។ ផ្ទះ​ឈើ​ដំបូល​ប្រក់​ស័ង្កសី​ជញ្ជាំង​បានដែរ​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា កូនប្រុស​ម្ចាស់ផ្ទះ​ដែល​ដុត គឺជា​មនុស្ស​វិកលចរិត​។ ភ្លាមៗ​នោះ សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​នៅឡើយ​ទេ​៕​