កូនប្រុស​សម្តេច​​ពិជ័យសេនា ទៀ បាញ់ ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​សៀមរាប​

1028
ចែករម្លែក
  • 446
    Shares

​ដោយ:​គូលែន​/​សៀមរាប​ ៖ លោក ទៀ សីហា ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​បង្កើត​របស់​ស​ម្តេច​​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ត្រូវបាន​ទទួលការ​តែងតាំង​ជា​អភិបាល ខេត្ត​សៀមរាប ជំនួស លោក ឃឹម ប៊ុន​សុង​ដែលទទួលការតែងតាំងថ្មីជារដ្ឋលេខាធិការក្រសួងការពារជាតិ។

​យោងតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​០៦ ខែ ធ្នូ ឆ្នាំ​២០១៨ កន្លងទៅនេះ ត្រូវបាន​ត្រាស់បង្គាប់ តែងតាំង​លោក ទៀ សីហា ឋានន្តរ​ស័​ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣ ជា​អភិបាល​ខេត្តសៀមរាប​។ ការ​ត្រាស់បង្គាប់​តែងតាំង​នេះ គឺធ្វើឡើង តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ កម្ពុជា​។

​លោក ទៀ សីហា ពីមុន​ជា​អភិបាលរង​ខេត្តសៀមរាប​នោះ​ស្រាប់ ។មុននឹង​ក្លាយជា​អភិបាលរង​ខេត្តសៀមរាប លោក​គឺជា​នាយទាហានជាន់ខ្ពស់​នៅ​ក្រសួងការពារជាតិ ដែលមាន​ឋានន្តរ​ស័​ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ​។​

​លោក ទៀ សីហា គឺជា​មន្ត្រី​វ័យក្មេង​មួយរូប បាន​ក្លាយជា​អភិបាលខេត្ត​សៀមរាប ដែល​គេ​បាន​ស្គាល់​ច្បាស់ ថា គឺជា​កូនប្រុស​បង្កើត​របស់​ស​ម្តេច​សេនា​ពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រ ធាន​ក្រុមការងារ​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល ចុះជួយ​ខេត្តសៀមរាប​។

យ៉ាងណាមិញ បើមិនមានការប្រែប្រួល អភិបាលខេត្តថ្មីរូបនេះ នឹងត្រូវប្រកាសចូលកាន់តំណែង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ៕B/

#