កូនប្រុស ក្លាយជា​ឃាតករ​សម្លាប់​ឪពុក​ក្រោយ​ដឹងថា​ឪពុក​ចាប់រំលោភ​បងស្រី​

1524
ចែករម្លែក

ប៉ូលិស​និយាយថា​យុវជន​ឥណ្ឌា​ម្នាក់​បាន​ក្លាយជា​ឃាតករ​សម្លាប់​ឪពុក​ខ្លួនឯង​ក្រោយពី​ដឹងថា​ឪពុក​បាន​ចាប់រំលោភ​បងស្រី​របស់​ខ្លួន​នេះ​បើ​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៧​ខែមិថុនា​។​
​ ​
​យុវជន​អាយុ​១៩​ឆ្នាំ មកពី​ទីក្រុង​ចាម​ណាហ្គា (Jamnagar)​រដ្ឋ​ហ្គូ​ចា​រ៉ា​ត (Gujarat) ប្រទេស​ឥណ្ឌា​ខាងលើនេះ​បានធ្វើ​សកម្មភាព​រឹត​ក​ឪពុក​រហូតដល់​ស្លាប់​យ៉ាង​សាហាវ​បន្ទាប់ពី​ដឹង​រឿង​ចាប់រំលោភ​បងស្រី​។​
​ ​ប៉ូលិស​ស៊ើបអង្កេត​បាន​បង្ហើប​ឱ្យដឹងថា​នារី​រងគ្រោះ​ដែល​រៀបការ​រួច​មកពី​ភូមិ​មួយ​នៅក្នុង​ទីក្រុង​ចូ​ឌី​យ៉ា​តា​លូ​កា (JodiyaTaluka) បាន​ទូរស័ព្ទ​ហៅ​យុវជន​នេះ​ទៅ​ជួយ​ដើម្បី​ទម្លាយ​រឿង​ដ៏​អាម៉ាស់ ដែល​ឪពុក​ធ្លាប់​ចាប់រំលោភ​ខ្លួន​ដល់​ទៅ​២​ដង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​។​

​ក្រោយពី​ស្តាប់​ការរៀបរាប់​ដោយ​ក្តី​ឈឺចាប់​របស់​បងស្រី​យុវជន​នេះ​បាន​ត្រឡប់​ទៅ​ភូមិ​ដែល​ខ្លួន​រស់នៅក្នុង​រដ្ឋ​ហ្គូ​ចា​រ៉ា​ត​វិញ​ទាំង​មាន​គំនុំ​ក្នុង​ចិត្ត​។ នៅពេល​ទៅដល់​ផ្ទះ​យុវជន​នេះ​បាន​សួរ​ឪពុក​អំពី​រឿង​នេះហើយ ក៏​ផ្ទុះ​ជម្លោះ​យ៉ាងខ្លាំង​រហូត​ឈានទៅដល់​ការធ្វើសកម្មភាព​រឹត​ក​សម្លាប់​ឪពុក​តែម្តង​។​

​កូនប្រុស​ជា​ឃាតករ​សម្លាប់​ឪពុក​ឯង​នេះ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ប៉ុន្តែ​ភ្លាមៗ គេ​មិនទាន់​ដឹងថា​តើ​សមត្ថកិច្ច​នឹង​ដោះស្រាយ​រឿងនេះ​បែបណា​ឡើយ​៕ ប្រែ​សម្រួលៈ ខុម​