កូនភ្លោះ​ក្បាល​ជាប់​គ្នា​ត្រូវបាន​ផ្តាច់ចេញ​ពីគ្នា ក្រោយ​វះកាត់​រាប់សិប​ម៉ោង​

367
ចែករម្លែក

​កូនភ្លោះ​ក្បាល​ជាប់​គ្នា​ដ៏​កម្រ ត្រូវបាន​ផ្តាច់ចេញ​ពីគ្នា​ដោយ​ជោគជ័យ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ នៅ​មន្ទីរពេទ្យ​មួយ​ស្ថិតក្នុង​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស នៅក្នុង​ដំណើរការ​វះកាត់ ជា​បន្តបន្ទាប់​ដែល​ចំណាយពេល​សរុប​ដល់​ទៅ ៥៥ ម៉ោង​។

​ក្មេងស្រី​កូនភ្លោះ​វ័យ​ពីរ​ឆ្នាំ សា​ហ្វា (Safa) និង ម៉ា​វ៉ា យូ​ឡា (Marwa Ullah) បាន​ឆ្លងកាត់ ការវះកាត់​ធំៗ​ចំនួន ៣​ដំណាក់កាល​ដើម្បី​ផ្តាច់​ក្បាល​របស់​ពួកគេ​ចេញពី​គ្នា​នៅ​មន្ទីរពេទ្យ កុមារ Great Ormond Street​។​

​ហើយ​បុគ្គលិក​ពេទ្យ​រហូតដល់​ទៅជា​ង ១០០​នាក់​បាន​ចូលរួម​ពាក់ព័ន្ធ​នៅក្នុង​ដំណើរការ វះកាត់​ដ៏​ស្មុគស្មាញ​ដែល​បាន​ប្រើ​រយៈពេល​ដល់​ទៅ ៤ ខែ​នេះ​។

​ពេលនេះ​ក្មេងស្រី​ទាំងពីរ​ដែល​មកពី​ប្រទេស​ប៉ា​គី​ស្ថាន ភាគ​ខាងជើង​ខាងលើនេះ​មាន សភា​ធូរស្រាល​ច្រើន​ហើយ ក្រោយ​ចូល​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី​០១ ខែ កក្កដា​។ បច្ចុប្បន្ន ពួកនាង​កំពុង​នៅ​ទីក្រុង​ឡុង​ដ៍ ជាមួយ​ម្តាយ និង​ជីតា ហើយ​គ្រោង​វិល​ត្រលប់​ទៅ​មាតុ ប្រទេស​វិញ​នៅ​ឆ្នាំ​២០២០​។​

​ហើយ​អ្នក ដែល​រ៉ាប់រង​ការចំណាយ​លើ​ការវះកាត់​នេះ​គឺ​បុរស​ពាណិជ្ជករ ជនជាតិ​ប៉ា​គី ស្ថាន ម្នាក់​ឈ្មោះ មួ​តា​ហ្សា ឡា​ខា​នី (Murtaza Lakhani)៕ ប្រែ​សម្រួលៈ ខុម​