នៅទីបំផុតក្មេងស្រីភ្លោះក្បាលជាប់គ្នាអាយុ ២ ឆ្នាំត្រូវបានវះកាត់បំបែកចេញពីគ្នាដោយក្រុមគ្រូពេទ្យងក្នុងការវះកាត់រយៈពេល១៥ម៉ោង។
សាប៊ែល ហ្វ្រីតាស និង សាដូរ៉ា ហ្វ្រីតាស មកពីទីក្រុងស៊ីរ៉ា ប្រទេសប្រេស៊ីល គឺជាកូនភ្លោះក្បាលជាប់គ្នាលើកដំបូងបង្អស់ដែលកើតក្នុងប្រទេសនេះ។
បាតុភូតដ៏កម្រនេះមានន័យថាក្មេងស្រីទាំងពីរមានខួរក្បាលដាច់ដោយឡែកពីគ្នា ថ្វីបើភ្លោះជាប់គ្នាត្រង់ក្បាលក៏ដោយ។ ប៉ុន្តែក្មេងទាំងពីរមានលំហូរឈាមឆ្លងកាត់សរសៃឈាមស្មុគស្មាញតែមួយ។
ម្តាយឈ្មោះដេបូរ៉ាជួបការលំបាកខ្លាំងណាស់ក្នុងការចិញ្ចឹមកូនភ្លោះនេះ ដោយអាចជួយពួកគេបានតិចតួចប៉ុណ្ណោះក្នុងរយៈពេល ១៨ ខែមកនេះ ដោយសង្ឃឹមថាថ្ងៃណាមួយកូនស្រីរបស់គាត់អាចមានជីវិតធម្មតាដូចគេ។ ហើយឥឡូវនេះក្តីសុបិនរបស់គាត់បានក្លាយជាការពិតហើយ បន្ទាប់ពីការវះកាត់ទទួលបានជោគជ័យ៕ ដោយ៖ កញ្ញាដាលីស